ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសលុបចោល រាល់អនុក្រឹត្យ ពាក់ព័ន្ធការផ្តល់ផ្ទៃដីសម្បទានសេដ្ឋកិច្ច ទំហំ ១.៦៣៥ហិកតា ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិ ក្នុងខេត្តព្រះសីហនុ កំពង់ស្ពឺ និង ខេត្តកោះកុង។ ផ្ទៃដីទាំងអស់ត្រូវដកហូតមកជាសម្បត្តិរដ្ឋ និងគ្រប់គ្រងដោយក្រសួងបរិស្ថាន។

យោងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៧ ខែតុលា បានបញ្ជាក់ថា អនុក្រឹត្យផ្តល់ដីសម្បទានសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលប្រកាសលុប ចោលនោះ គឺពាក់ព័ន្ធនឹងគម្រោងវិនិយោគអភិវឌ្ឍន៍ របស់ក្រុមហ៊ុនវិនិយោគចំនួន៣ រួមមាន៖
ក្រុមហ៊ុនវិមានសិលា អិលធីឌី មានផ្ទៃដីទំហំ ៩៨៧ហិកតា នៅក្នុងតំបន់កោះថ្មី នៃឧទ្យានជាតិ «រាម» ខេត្តព្រះសីហនុ។ ក្រុមហ៊ុន ស៊ាន់ វឌ្ឍនៈ ខូអិលធីឌី មានផ្ទៃដីទំហំ ៨៨៥ហិកតា ស្ថិតនៅក្នុងត៉បន់ទ្រនាប់ សត្វឆ្លងកាត់ រវាងតំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គីរីរម្យ» និងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ ក្រុមហ៊ុនច័ន្ទ រតន៍ គ្រុប មានផ្ទៃដីទំហំ ៦៣ហិកតា ស្ថិតក្នុងភូមិសាស្រ្តឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីខែកញ្ញា កន្លងទៅនេះ បានសម្រេចដកហូតដីសម្បទានដីសេដ្ឋកិច្ច ជាង ១ម៉ឺនហិកតា ពីក្រុមហ៊ុនចំនួន៨ យកមករក្សាទុកជាសម្បត្តិរដ្ឋ បន្ទាប់ពីរកឃើញថា ដីសម្បទានសេដ្ឋកិច្ច ទាំងមានផលប៉ះពាល់ដល់ធនធានធម្មជាតិ។ ដីសម្បទានទាំងអស់នោះ សុទ្ធតែជាផ្ទៃដីឧទ្យានជាតិ ស្ថិតក្នុងខេត្ត កំពង់ស្ពឺ ព្រះសីហនុ និងកោះកុង។

ក្រុមហ៊ុន ដែលរាជរដ្ឋាភិបាលសម្រេចដកហូតផ្ទៃរួមមាន៖ ទី១. ក្រុមហ៊ុនវិមានសិលា ៩៨៧ ហិកតា, ទី២. ក្រុមហ៊ុន ស៊ាន ហេង ៩៨៥ហិកតា, ទី៣. ក្រុមហ៊ុន ស៊ាន ហេង (ទី២) ៣៥០ហិកតា (ក្រុមហ៊ុន ស៊ាន ហេងនេះ ត្រូវបានគេទម្លាយឲ្យដឹងថា ជារបស់ភរិយាលោក ស្បោង សារ៉ាត់ អតីត អភិបាលខេត្តព្រះសីហនុ), ទី៤. ក្រុមហ៊ុន Romatro Co., Ltd. ៣៥០ហិកតា, ទី៥. ក្រុមហ៊ុន ហេង ប៊ុនណាត Co., Ltd., ទី៦. ក្រុមហ៊ុន ស៊ាន់ វឌ្ឍនៈ ៥៨៥ហិចតា, ទី៧. ក្រុមហ៊ុន ចាន់ វិចិត្រ ៦៣ហិកតា និងទី៨. ក្រុមហ៊ុន ឋានសួគ៌ ចំកាត់ ៩.១៣៧ហិកតា៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល