ភ្នំពេញ៖ បន្ទាប់ពីបញ្ចេញ នូវរូបថតសិចស៊ី ពាក់អាវចំហរបញ្ចេញគល់សុដន់ និងចង្អូរដើមទ្រូវ នៅលើបណ្តាញ សង្គមហ្វេសប៊ុក ហើយក៏ត្រូវបានបណ្តាញសារព័ត៌មាន ក្នុងស្រុកមួយចំនួន បានយកទៅធ្វើការចុះ ផ្សាយ យ៉ាងព្រោងព្រាត ថ្មីៗនេះគេសង្កេត លេចមុខតារាសម្តែងនាង ដួង ស្រីពេជ្រ ចេញមកបកស្រាយសុំទោសក្នុង កម្មវិធីទូរទស្សន៍ក្នុងស្រុកមួយ ខណៈសំឡេង រិះគន់កំពុងតែបន្តមាននៅឡើយ ។

តារាសម្តែងនាង ដួង ស្រីពេជ្រ មុននេះ ត្រូវទទួលរងនូវពាក្យ សម្តីរិះគន់យ៉ាងចាស់ដៃ ពីសំណាក់មហាជន អ្នកគាំទ្រក៏ដូចជាបណ្តា អ្នកនិយមលេងហ្វេសប៊ុក ខណៈដែលពួកគេបាន ប្រទះឃើញរូបថតបញ្ចេញភាព សិចស៊ីជ្រួលហួសហេតុ របស់នាង ចំនួន៤ឬ៥សន្លឹក ត្រូវបានគេយកទៅបង្ហោះ និងចែកចាយឲ្យគ្នា ជាសាធារណៈនៅលើ បណ្តាញសង្គមហ្វេសប៊ុក ។

ទន្ទឹមនឹងមានការរិះគន់នេះដែរ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ម្សិលមិញ គេបានឃើញ វត្តមាន របស់តារាស្រីនាង ដួង ស្រីពេជ្រ ឡើងទៅបង្ហាញមុខ នៅលើស្ថានីយទូរស្សន៍ក្នុងស្រុកមួយ ក្នុងគោលបំណង ដើម្បីចេញមុខ បកស្រាយ លាងជម្រះ ព្រមទាំងសូមទោសនូវ រាល់កំហុសឆ្លងដែលខ្លួន បានបង្កើតឡើងនាំឲ្យ មានផលអវិជ្ជមាន ប៉ះពាល់ដល់វប្បធម៌ខ្មែរ។

នៅក្នុងកម្មវិធីផ្សាយផ្ទាល់ របស់ប៉ុស្តិ៍ទូរទ្សន៍ ដួង ស្រីពេជ្រ បាននិយាយថា «ខ្ញុំស្រីពេជ្រ សូមអភ័យទោស ពីសំ ណាក់ពុកម៉ែបងប្អូន ទាំងអស់ ទាំងអ្នករស់នៅស្រុកខ្មែរ និងក្រៅប្រទេស ព្រោះកាលពីថ្ងៃនោះ គឺនាង ខ្ញុំពិតជាបានស្លៀក សម្លៀកបំពាក់នេះមែន តែនេះគ្រាន់តែជាកំហុស អចេតនាមួយតែប៉ុណ្ណោះ ហើយ ក៏ នឹកស្មានមិនដល់ថា ការទធ្វេសប្រហែស របស់យើងបន្តិច ធ្វើឲ្យកើតមានឡើងរឿងធំបែបនេះទេ»។

តារាសម្តែង ដួង ស្រីពេជ្រ បានបន្ថែមថា «បើសិនជានាង មានការខុសឆ្លងហើយនោះ សុំខាងសារព័ត៌មានទាំងអស់ជួយរិះគន់ចុះ ប៉ុន្តែសុំឲ្យអ្នកដែលរិះគន់ ទាំងនោះត្រូវរិះគន់ នូវអ្វីដែលល្អ ៗ ក្នុងន័យស្ថាបនា តែបើការរិះគន់នោះជាការជេរ ប្រមាថ គឺពុំទទួលយកឡើយ។ នាង ចូលវិស័យសិល្បៈនេះ មិនមែនយករូបភាពសិចស៊ី ដើម្បី ទាញទាញយកភាពល្បីល្បាញ ក្នុងវិស័យមួយនេះទេ »។

យ៉ាងណាមិញ បើទោះបីជាមានការ ចេញមុខបកស្រាយ និងសុំទោសដល់អ្នកគាំទ្រ និងមហាជនពីសំណាក់ កញ្ញា ដួង ស្រីពេជ្រ ធ្វើឡើងតាមរយៈ កញ្ចក់ទូរទស្សន៍យ៉ាងនេះក៏ពិតមែន ប៉ុន្តែសម្លេងនៃការរិះគន់ នៅតែបន្តកើតមានឡើងពុំទាន់មាន ភាពរសាយវិញនោះឡើយ។ ជាក់ស្តែង នៅតាមបណ្តាញសង្គមហ្វេសប៊ុក បច្ចុប្បន្នគេសង្កេតឃើញថា បញ្ហា រឿងស្លៀកសិចស៊ី របស់ ដួង ស្រីពេជ្រ កំពុងក្លាយទៅជាប្រធានបទ មួយយ៉ាងក្តៅកគុក ដែលអ្នកនិយមលេងហ្វេសប៊ុក យកទៅបង្ហោះវែកញែក និងរិះគន់ពីមួយទៅមួយ។
ជាការកត់សម្គាល់ចាប់តាំងពីបែកធ្លាយនូវរូបថតសិចស៊ីរបស់នាង ដួង ស្រីពេជ្រ រហូតមក ដល់ពេលនៅ នេះគឺនៅតែបន្តមានការរិះគន់និងជេរប្រមាណដោយពាក្យ សម្តីធ្ងន់ទៅលើរូបនាង។ ក្នុងនោះក៏មានការប្រៀបធៀប រូបថតរបស់នាង ទៅនឹងរូបភាពផ្សេងៗផងដែរ។

ជាមួយគ្នានេះ ក៏មានប្រភពអ្នកលេងហ្វេងប៊ុក និងមហាជនមជ្ឈដ្ឋានខាងក្រៅ មួយចំនួនធំ បានទទួចទាម ទារនឹងស្នើដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គួរកោះហៅតារាស្រីនាង ដួង ស្រី ពេជ្រ ព្រមទាំង តារាស្រីរបស់ខ្មែរមួយចំនួនទៀត ដែលកំពុងភ្លេចលែងស្គាល់ ប្រពៃណីខ្លួន បែរទៅឈ្លួកវង្វេងនឹងការតុប តែងខ្លួនបែបជាតិសាសន៍អឺរ៉ុប យកទៅប្រមាន និងអប់រំដុះក្អែល ចេញម្តងដើម្បី កំឲ្យថ្ងៃក្រោយ មានបែបនេះទៀត ៕

- អាន ៖ ដួង ស្រីពេជ្រ សិចស៊ីជ្រុល រងការប្រមាថពីអ្នកលេង Facebook ថា ជាស្រីលក់ ខ្លួន

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល