ព័ត៌មានអន្តរជាតិ ៖ លោក Bertrand Piccard និង André Borschberg ជា ស្ថាបនិក ជនជាតិស្វីសពីររូប និងជាពីលុតយន្តហោះ ដើរដោយថាមពលពន្លឺព្រះអាទិត្យ មានឈ្មោះ ថា Solar Impulse 2 (Si2) នោះ ធ្វើ សេចក្តីប្រកាស កាលពីថ្ងៃអាទិត្យម្សិលមិញនេះអោយដឹងថា ពួកគេ នឹង ចាប់ផ្តើម ធ្វើការហោះហើរ យន្ត ហោះដើរដោយថាមពលពន្លឺព្រះអាទិត្យ ទៅជុំវិញពិភពលោក នៅថ្ងៃច័ន្ទ ទី ៩ មីនា នេះហើយ ។

សេចក្តីរាយការណ៍ បញ្ជាក់យ៉ាងច្បាស់អោយដឹងថា Si2 យន្តហោះដើរដោយថាមពល សូឡា(ថាមពល ពន្លឺព្រះអាទិត្យ) នោះ នឹងចាប់ផ្តើមហោះឡើងចេញពីរដ្ឋធានី Abu Dhabiសហព័ន្ធអារ៉ាប់អ៊ីមីរ៉េតរួចឆ្ពោះ ទៅកាន់ប្រទេស Oman បន្ទាប់មកហោះទៅប្រទេសឥណ្ឌា មីយ៉ានម៉ា និង ហោះទៅប្រទេសចិន ដោយ មានគម្រោងឈប់នៅក្នុងក្រុង Chongqing និងឈប់នៅទីក្រុង ជាប់មាត់សមុទ្រ Nanjing ។

បន្ទាប់ពីហោះឆ្លងកាត់ មហាសមុទ្រប៉ាស៊ីហ្វិក ក្រោយពីសំចតនៅ ហាវ៉ៃ Si2 យន្តហោះដើរដោយថាម ពលពន្លឺព្រះអាទិត្យ នឹងហោះឆ្ពោះទៅកាន់ទីក្រុង ញ៉ូវ យ៉ក សហរដ្ឋ អាមេរិក រួចបន្តដំណើរហោះកាត់ សមុទ្រ អាត្លង់ទិក និងចុងបញ្ជប់ហោះទៅកាន់គោលដៅចុងក្រោយ កាត់ទ្វីបអឺរ៉ុបភាគខាងត្បូងរួចហោះ កាត់ទ្វីបអាហ្វ្រិកភាគខាងជើង មុននឹងហោះមកដល់ទីតាំងដើម ទីក្រុង Abu Dhabi ។

គួររំឮកផងដែរថា យន្តហោះដើរដោយថាមពលពន្លឺព្រះអាទិត្យមួយនេះ អាចនឹងប្រតិបត្តិការបានដោយ ជោគជ័យតាមរយៈបន្ទះ សូឡា ដែលភ្ជាប់ទៅនឹងស្លាបទាំងសងខាងនៃយន្តោះ មានរយៈប្រវែងដល់ទៅ ៧២ ម៉ែត្រ ឯណោះ ។ របាយការណ៍ បញ្ជាក់អោយដឹងថា គម្រោងមួយនេះ បាន ចាប់ផ្តើមផ្តួចផ្តើមឡើង ចាប់តាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ ខណៈការធ្វើតេស្តិ៍សាកល្បង ទាំងយប់ទាំងថ្ងៃ ត្រូវបានធ្វើឡើងកាលពី ពេលកន្លងទៅ អំឡុងឆ្នាំ ២០១០ ។ គួរបញ្ជាក់ថា យន្តហោះ នឹងមានការចុះចតជាច្រើនកន្លែងផ្សេងៗពី គ្នា ជុំវិញពិភពលោក គោលបំណងសម្រាកការហោះហើរខ្លះ ការតាមដានត្រួត ពិនិត្យ ប្រព័ន្ធម៉ាស៊ីនខ្លះ និង ធ្វើការផ្សព្វផ្សាយនូវយុទ្ធនាការ បង្កើនការយល់ដឹង ស្តីអំពីភាពស្អាត នៃប្រព័ន្ធបច្ចេកវិទ្យា ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ និង ប៊ីប៊ីស៊ី