ទួគី៖ តាមការអោយដឹងពីគេហទំព័រ xinhuanet កាលពីថ្ងៃទី ១៧ តុលា ២០១២ ថ្មីៗនេះ
ថា មានប្រជាពលរដ្ឋ ក៏ដូចជាក្មេងៗភៀសខ្លួនរបស់ប្រទេសស៊ីរីជាច្រើននាក់ ដែលរស់ក្នុង
ជំរុំនៃប្រទេសទួគី កំពុងជួបនូវបញ្ហាលំបាកយ៉ាងខ្លាំង។

ប្រភពខាងលើបានបញ្ចាក់ថា បើតាមការអោយដឹងពីតួលេខនៃរដ្ឋាភិបាលទួគី គឺប្រជាជន
ភៀសខ្លួនរបស់ស៊ីរី ក្នុងជំរុំនៃខេត្ដ Hatay កើនឡើងដល់ ១០០,៣៦៣ នាក់ហើយ។ ទោះបី
ជាមានការស្នាក់អាស្រ័យបានត្រឹមរយៈពេលវែង នៃការរងចាំ ការរលត់ភ្លើងសង្គ្រាមក្នុងប្រ
ទេសស៊ីរី ដែលដឹកនាំដោយ លោក Assad ក៏ដោយ ក៏ប្រជាពលរដ្ឋទាំងនោះ កំពុងជួបនូវ
បញ្ហាលំបាកជាច្រើន ដូចជា ម្ហូបអាហារ ទឹកស្អាត និងជាពិសេស គឺក្មេងៗជាច្រើនពាន់នាក់
មិនបានទៅសាលារៀនផងដែរ។ ក្រុមរដ្ឋាភិបាលបានបញ្ជាក់ កាលពីថ្ងៃ ច័ន្ទ សប្ដាហ៍នេះ។

បើយើងមើលតាមរូបភាពខាងលើមួយនេះវិញ គឺយើងមានអារម្មណ៍អាណិតអាសូរ ដល់ក្មេង
ស្រីម្នាក់នេះណាស់ ដែលនាងត្រូវគេងលើស្មារបស់ម្ដាយ ខណៈដែលនាងទើបតែមានវ័យ ៧-
៨ឆ្នាំសោះ តែត្រូវភៀសខ្លួនរសាត់អណ្ដែតតាមម្ដាយ ដោយសារតែគេចចេញពីភ្លើងសង្គ្រាម
ដែលមេដឹកនាំរបស់ខ្លួន ស្រឡាញ់អំណាច បង្កសង្គ្រាមរុំារ៉ៃ ហើយបណ្ដាលអោយពួកគេទាំង
នេះត្រូវនិរទេសខ្លួនពីភូមិកំណើត ទៅរស់នៅស្រុកគេ យ៉ាងលំបាកលំបិនបែបនេះ៕

ដោយ៖ រក្សា
ប្រភព៖ .xinhuanet