ភ្នំពេញ៖ តារាសម្តែងរលកថ្មី ទើបរះពន្លឺក្នុងវិថីសិល្បៈ កញ្ញា ឡុង ថាវរី ក្រោយពីដាក់ខ្លួន ចូលប្រឡូក នៅក្នុងវិស័យលិស្បៈ រយៈពេលជាងមួយឆ្នាំ មកនោះ ត្រូវបានគេមើលឃើញថា នាងហាក់កំពុងតែ លេចមុខលេចមាត់ ច្រើនគួរសម នៅក្នុងអាជីពសិល្បៈ តាមរយៈការចេញមុខសម្តែងរឿង និងថតខារ៉ាអូខេឲ្យផលិតកម្មតូចធំក្នុងស្រុក រហូតទទួលការគាំទ្រ ពីសំណាក់ មហាជនគ្រប់វ័យ ។

ទន្ទឹមនឹងកេរិ៍្តឈ្មោះ កំពុងតែបោះជំហានទៅមុខ តាមរយៈសមត្ថភាព តួសម្តែងបូករួម និងរូបសម្រស់ របស់នាងនេះដែរ ស្រាប់តែមានដំណឹង មកថា តារាសម្តែង ឡុង ថាវរី ហៅម៉ារី កាលពីថ្មីៗនេះ បានចំណាយលុយ រាប់ពាន់ដុល្លារចេញទៅ កែសម្ផស្សធ្វើខ្ទង់ច្រមុះ នៅប្រទេសថៃ ដើម្បីបន្ថែមសម្រស់ពី ធម្មជាតិឱ្យមានសភាពកាន់ តែស្រស់ស្អាត ជាងមុនមួយកម្រិតទៀត។

បើតាមប្រភពពីរង្វង់ អ្នកសិល្បៈ បាននិយាយថា តារាសម្តែង ឡុង ថាវរី មុននេះ បានចំណាយលុយ មិនតិចពាន់ដុល្លារនោះទេ ដើម្បីកែខៃ រូបសម្រស់ ធ្វើខ្ទង់ច្រមុះ នៅប្រទេសថៃ ឱ្យកាន់តែ មានភាពស្រស់ស្អាត បន្ថែមទៀត។ ប៉ុន្តែដំណឹងនេះ ត្រូវបាន ឡុង ថាវរី លាក់បាំងពុំឲ្យ មាននរណាម្នាក់ បានដឹងនោះឡើយ ទើបតែបែកធ្លាយ ក្នុងពេលថ្មីៗនេះ ។

ប្រភពបាននិយាយទៀតថា កាលពីកន្លងមកនេះ អតីតកញ្ញាឯក Miss Nikon ចំណាត់ថ្នាក់លេខ ៣ និងបច្ចុប្បន្ន គឺជាតារាសម្តែងស្រីរូបស្រស់ សោភា ឡុង ថាវរី បានចេញពីស្រុកខ្មែរ ទៅស្នាក់នៅប្រទេសថៃ ជាងមួយអាទិត្យ ដើម្បីធ្វើខ្ទង់ច្រមុះឲ្យកាន់តែស្អាត។

ប្រភពបន្ថែមថា ឡុង ថាវរី ក្រោយពីកែខ្ទង់ច្រមុះ និងកែកុនរូបសម្ផស្ស មកនោះ នាង ហាក់មានយឺអ៊ុន ឡើងខ្ពស់ជាងមុនទាំងអាជីពសម្តែង និងរឿងរ៉ាវស្នេហារផ្ទាល់ខ្លួន។ មិនតែប៉ុណ្ណោះ បច្ចុប្បន្ន នាងក៏សម្បូរអ្នកតាមប្រម៉ាញ់ សុំស្នេហ៍ទៀតផង។ ស្របពេលដំណឹងស្នេហ៍ រវាងនាង ជាមួយតារាចម្រៀង លោក អ៊ីណូ នៅតែជាមន្ទិលសង្ស័យ នៅឡើយ។ ទោះបីអ្នកអ្នកទាំងពីរ ធ្លាប់បានចេញមុខបកស្រាយថា មិនមែនជាការពិត ពោលត្រឹមតែជាលក្ខណៈ មិត្តភក្តិក៏ដោយ។

ជុំវិញព័ត៌មាន លេចឮខាងលើនេះ គេហទំព័រ LookingTODAY មិនទាន់អាចទាក់ទង ដើម្បីសុំការបំភ្លឺ ពី កញ្ញា ឡុង ថាវរី បាននៅឡើយទេ កាលពីល្ងាចថ្ងៃទី ១៩ខែសីហា ឆ្នាំ២០១៤នេះ។ គេហទំព័រ LookingTODAY នឹងព្យាយាមស្វែង រកការបំភ្លឺពី ថាវរី នៅពេលក្រោយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល