ចិន៖ សេចក្ដីស្នេហាពិតជាធំធេងមែន គឺធ្វើអោយមនុស្សងប់ងល់ ហ៊ានធ្វើអ្វីៗដោយភ្លេចអស់
នូវកេរ្ដិ៍ខ្មាសទាំងឡាយ ដើម្បីទទួលបានការយល់ចិត្តពីដៃគូរម្ខាងទៀត។ ជាក់ស្ដែងកាលថ្ងៃច័ន្ទ
សប្ដាហ៍នេះ មានបុរសជនជាតិចិនម្នាក់បានចំណាយថវិការ ២,៤០០ យ៉ន់ (Yuan) ដើម្បីទិញផ្កា
ជូនសង្សាររបស់គេ។

តាមសេចក្ដីរាយការណ៍របស់អ្នកធ្វើការក្នុងការិយាល័យមួយ នៃទីក្រុង Dalian ក្នុងខេត្ត Liaioning
បានអោយដឹងថា មានបុរសម្នាក់ដែលគេពុំបានសា្គល់ឈ្មោះ បានយកផ្កាចំនួន ៩៩៩ ទងទៅ
រាយតាមជណ្ដើរផ្ទះល្វែងរបស់ សង្សារគាត់ដើម្បីបង្ហាញពីស្នេហ៍ពិតរបស់លគាត់ទៅលើរូបនាង។

តាមប្រភពដដែលបានអោយដឹងថា គាត់ធ្វើដូចនេះដោយសារតែថ្មីៗនេះ សង្សារគាត់បានសុំ
ចែកផ្លូវជាមួយនឹងគាត់។ គួរបញ្ចាក់ផងដែរថា សង្សាររបស់គាត់បានបដិសេធន៍នឹងគាត់បួនថ្ងៃ
មកហើយ គិតត្រឹមគាត់ទិញផ្កាដាក់រាយតាមជណ្ដើរបែបនេះ។ បុរសជាសង្សារនេះបាននិយាយ
ទៀតថា៖ ខ្ញុំដឹងថាយើងមិនសាកសមនឹងគ្នាមែន ហើយក៏មិនអាចរស់នៅជាមួយគ្នាបានដែរ តែខ្ញុំ
ធ្វើនេះ គឺដើម្បីបញ្ចាក់ពីបេះដូងរបស់ខ្ញុំ ថាខ្ញុំពិតជាស្រឡាញ់នាងដោយស្មោះ ដោយការគោរព
និងជាពិសេស គឺចង់ធ្វើអោយនាងសប្បាយចិត្តបំផុត។

ដោយ៖ សារិន
ប្រភព៖dailychilli