ពស់ពិសមួយក្បាលវែងជាងគេក្នុងពិភពលោកទើបត្រូវបានគេរកឃើញនៅក្នុងភូមិ Onna
នៃប្រទេស ជប៉ុន ជាមួយនឹងប្រវែងឡើងដល់ ២,៥ ម៉ែត្រ។
មន្ទីរពិសោធបរិស្ថាន និងសុខភាពខណ្ឌ Okinawa បានឱ្យដឹងថា ពោះមួយក្បាលខាងលើ
នេះ មានប្រវែង ២,៤២ ម៉ែត្រ។ កាលពីមុន ពោះប្រភេទនេះ មានប្រវែង ២,៤១ ម៉ែត្រត្រូវ
បានគេរកឃើញកាលពីឆ្នាំ ១៩៩២ នៅលើកោះ Amami-Oshima ស្ថិតក្នុងប្រជុំកោះ Ryukyu
របស់ ជប៉ុន។
ពស់មួយក្បាលដែលបានបង្កើតឯតទគ្គកម្មថ្មីនេះ ត្រូវបានបុរសម្នាក់ប្រទះឃើញកាលពី
ពាក់កណ្ដាលខែ តុលាកន្លងទៅ។ នៅពេលកំពុងអង្គុយក្នុងរថយន្ដ បុរសនេះមើលទៅខាង
ក្រៅ ហើយក៏បានឃើញពស់នេះវាឆ្លងកាត់ផ្លូវនៅក្នុងទីប្រជុំជននៃភូមិ Onna ដែលជាតំ
បន់សម្រាកលំហែកាយមួយដ៏ល្បីឈ្មោះស្ថិតក្នុងខណ្ឌ Okinawa ។
នេះគឺជាពស់ពូជ Habu ដែលរស់នៅតែក្នុង ខណ្ឌ Okinawa នៃប្រជុំកោះ Amami ភាគខាង
ត្បូងប្រទេស ជប៉ុនតែប៉ុណ្ណោះ។ ពស់ប្រភេទនេះមានប្រវែងជាមធ្យមគឺ ១,៣ ម៉ែត្រ។
នៅក្នុងតំបន់ Okinawa ក្នុងមួយឆ្នាំៗមានប្រជាជនប្រមាណ ១០០ នាក់ត្រូវបានពស់ប្រភេទ
នេះខាំ។
លោក Koki Terada អ្នកពិសោធនៅមន្ទីរស្រាវជ្រាវបរិស្ថាន និងសុខភាព Okinawa បានព្រ
មាននៅលើទំព័រ Kyodo ថា ៖ �ពស់ Habu ធំៗគឺមានពិសច្រើន នៅពេលវាចិកមនុស្ស ពិស
របស់វានឹងជ្រាបចូលទៅក្នុងរាងកាយភ្លាម និងធ្វើឱ្យប្រព័ន្ធខាងក្នុងរាងកាយត្រូវស្ពឹក
ទាំងស្រុង � ៕
ដោយ ៖ សូរិយ៉ា
ប្រភព ៖ houseofjapan