ក្រុមបាល់ទាត់របស់ថៃដែលត្រូវបានគេស្គាល់ថាជាក្រុមខ្លាំងមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
យើងនេះ បន្ទាប់ពីបានបាត់បង់មេដាយមាសក្នុងការប្រកួតបាល់ទាត់ ស៊ីហ្គេមចំនួន២លើក
ទៅអោយប្រទេសម៉ាឡេស៊ីនោះ ពេលនេះរដ្ឋាភិបាលរបស់ថៃរួមទាំងអ្នកឧបត្ថមបានបន្ថែម
ប្រាក់រង្វាន់ដល់ទៅ ៣៤៧,០០០ដុល្លា ដែលស្មើរនឹង ១០លានបាត ដើម្បីលើកទឹកចិត្តប្រសិន
បើក្រុមបាល់ទាត់ថៃទទូលបានមេដាយមាសនៅក្នុងឆ្នាំនេះ។
ទឹកប្រាក់ចំនួន ១៩៦,០០០ដុល្លា បានចេញដោយអ្នកឧបត្ថម ហើយ ១៣១,០០០ដុល្លាទៀត
ជាប្រាក់របស់រដ្ឋាភិបាល។
ក្រុមបាល់ទាត់ថៃគឺជាក្រុមដែលបានឈ្នះមេដាយមាសស៊ីហ្គេមចំនួន ៨លើកជាប់ៗគ្នាចាប់
តាំងពីឆ្នាំ១៩៩៣មក តែបានបាត់បង់ចំនួន២លើកទៅអោយ ឡាវ និងពីលើកទៀតទៅម៉ា
ឡេស៊ី។
ថៃនឹងត្រូវជួបជាមួយនឹងម៉ាឡេស៊ីនៅក្នុងថ្ងៃ ៩ វិច្ឆការ ឆ្នាំ២០១១ ខាងមុខនេះ ហើយនឹង
ត្រូវជួបជាមួយកម្ពុជាយើងនៅថ្ងៃ ១១៕
ដោយ
វឌ្ឍនា