ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា ក្រោយពីបានដកស្រង់ សម្តីមន្រ្តីប៉ូលីស ផ្លូវការ ប្រចាំក្រុង Las Vegas សហរដ្ឋអាមេរិក ទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី បានចេញផ្សាយ សម្រង់អត្ថបទសារ ព័ត៌មាន អោយដឹងថា មនុស្ស ៣ នាក់ ត្រូវបានក្រុមជនដៃដល់ បាញ់សម្លាប់ ខណៈវិនាទីបន្ទាប់ មកពួកគេបានបាញ់សម្លាប់ខ្លួនឯង ។

សេចក្តីរាយការណ៍ បញ្ជាក់បន្តអោយដឹងថា ករណីបាញ់បោះគ្រាប់ពិត តាមទីសាធារណៈមួយ នេះ បានកើតឡើង នៅឯហាង ភីហ្សា មួយកន្លែង នាថ្ងៃអាទិត្យ ម៉ោង ១១ និង ៣០ ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក សហរដ្ឋអាមេរិក) ពោល បុរស និង ស្រ្តីម្នាក់ បានបាញ់បោះគ្រាប់ពិត សម្លាប់ មន្រ្តីប៉ូលីស ពីររូបដែលកំពុងតែទទួលទាន អាហារ ថ្ងៃត្រង់ នៅក្នុងហាង ភីហ្សា ខាងលើ បន្ទាប់ មក ពួកគេទាំងពីរនាក់ បុរស និង ស្រ្តី ដែលជាដៃដល់ បន្តដើរចូលទៅក្នុង ផ្សារទំនើប Walmart នៅក្បែរនោះ រួចធ្វើការបាញ់សម្លាប់មនុស្ស ម្នាក់ផ្សេងទៀត មុននឹង ពួកគេសម្រេចធ្វើអត្តឃាត ខ្លួនឯង ។ គួរបញ្ជាក់ថា ពុំមានជនសង្ស័យថា ផ្សេងទៀត ក្នុងករណីវាយប្រហារ លើកនេះ នោះ ទេ ៕

<object width="494" height="423" data="http://www.youtube.com/v/yks2hDMXddw&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/yks2hDMXddw&rel=1" /></object>

<object width="492" height="422" data="http://www.youtube.com/v/q6e8CSt6_qE&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/q6e8CSt6_qE&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី