ខេត្តបន្ទាយមានជ័យ៖ ឪពុកចុង តិរច្ឆានម្នាក់ ក្រោយចាប់រំលោភ កូនស្រី ដើមមិន បានសម្រេច ពេល ម្តាយមកទាន់ វាយ របួសទាំងកូន ទាំងម្តាយ រត់គេចខ្លួន អស់កន្លះថ្ងៃ ត្រូវបានកម្លាំង អ ហ ក្រុងប៉ោយប៉ែត ចាប់ខ្លួន យក មកសួរនាំ និងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤។

លោក ហម ម៉ុត មេបញ្ជាការ អ ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ ២០១៤នេះថា ជនសង្ស័យមានឈ្មោះ មុំ យឿន ភេទប្រុស អាយុ៥០ឆ្នាំ ជាឪពុកចុង ។ រីឯជន រងគ្រោះមានឈ្មោះ ពេជ្រ ចិន្តា ភេទស្រី អាយុ២៧ឆ្នាំ ជាកូនស្រីដើម ៣/ឈ្មោះ វ៉ា ហេង ភេទស្រី អាយុ៥០ឆ្នាំ ជាម្តាយ ពួកគេទាំង ០៣នាក់រស់នៅភូមិ អូរជ្រៅ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ។

លោក ហម ម៉ុត បានបន្តថា មុនពេលចាប់ខ្លួន កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤ វេលា ម៉ោង៧ព្រឹក កន្លងទៅ ពេលនាងក្រមុំ ពេជ្រ ចិន្តា ត្រលប់មកពីធ្វើការ កាស៊ីណូ ចូលដល់ផ្ទះភ្លាម ស្រាប់តែឈ្មោះ មុំ យឿន ដែលជាឪពុកចុង បានស្ទុះមកចាប់ នាងអោបនិងកៀកករ អូសចូលបន្ទប់ ដេកដើម្បី រំលោភ ស៊ីពង ក្រហម ភ្លាមនោះត្រូវនាង ពេជ្រ ចិន្តា ស្រែកឲ្យគេជួយ ភ្លាមនោះម្តាយនាង នៅក្នុង បន្ទប់ទឹក ក្រោយផ្ទះ លឺសំឡេងកូនស្រែក បានរត់មកជួយ និងបានប្រវាយប្រតប់គ្នា មួយប្រាវ ធ្វើ ឲ្យប្តីចុង រូបនោះខឹង បាន ទាញ អំបោសជូនផ្ទះ និងខ្សែក្រវ៉ាត់ មកវាយសំពងស្ត្រី ជាប្រពន្ធនិងកូនស្រី ដើមបណ្តាលឲ្យរបួសធ្ងន់ រួចរត់គេចខ្លួនបាត់ស្រមោល លុះវេលាម៉ោង៣ល្ងាចទើបកម្លាំង អ ហ ចាប់ខ្លួនជនសង្ស័យ បានសម្រេច នៅភូមិព្រៃព្រិច។

ក្រោយសួរនាំជនសង្ស័យ និងវត្ថុតាងត្រូវបាន សមត្ថកិច្ចកសាង សំណុំរឿងបញ្ជូនទៅតុលាការ ចាត់កាតាម ច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល