ភ្នំពេញៈ នៅមួយរយៈពេលមុននេះ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook បានធ្វើការអំពាវនាវ តពីមួយទៅ មួយមិនដាច់ ដោយចង់ឲ្យ សប្បុរសជនមេត្តា ជួយជាថវិកា ឫក៏សម្ភារៈ ជួយទៅដល់ ក្រុមគ្រួសារ លោក ម៉ៅ ដែលជាសន្តិសុខគំរូម្នាក់ ដែលសកម្ម និងជួយធ្វើចរាចរណ៍ ដល់ពលរដ្ឋនាពេលកន្លងមក ។ ហើយ នៅក្នុងនោះ គេសង្កេតឃើញថា មានវត្តមានតារាស្រីសាច់សរកូនកាត់ចិន កញ្ញា គង់ ច័ន្ទស្រីមុំ បានយកអំណោយជាថវិកា ទៅជូន លោក ម៉ៅ ដល់គេហដ្ឋាន ។

លោក ម៉ៅ ជាសន្តិសុខម្នាក់ដែល អ្នកនិយមលេង Facebook ជាច្រើន បានកោតសរសើរ ចំពោះទឹកចិត្តគាត់ នៅពេលដែលគាត់សម្រួលចរាចរណ៍ ដល់ ប្រជាពលរដ្ឋ មិនដែលខ្លាចហត់នឿយទេ តែបើយើងងាកទៅមើលជីវភាព របស់មនុស្សល្អៗដូចគាត់វិញ វាពិតជាធ្វើឲ្យគេមានចិត្តអាណិតគាត់ខ្លាំងណាស់ គាត់ត្រូវធ្វើការនៅក្រោមកម្តៅថ្ងៃក្តៅខ្លាំងក៏ដោយ ក៏គាត់ត្រូវធ្វើចរាចរណ៍ ជូនពលរដ្ឋបញ្ជៀសភាពកកស្ទះ ប៉ុន្តែបើនិយាយពីប្រាក់ចំណូលវិញ គឺលោកបាន ទទួលប្រាក់ខែ មួយខែត្រឹមតែ១០ម៉ឺនរៀលតែប៉ុណ្ណោះ សម្រាប់ចំណូលដ៏តិចតួចនេះ វាបានធ្វើឲ្យឆាកជីវិតគាត់ និងគ្រួសារជួបការខ្វះខាតលំបាកខ្លាំងណាស់ ។

ទន្ទឹមជាមួយគ្នានោះ គេសងេ្កតឃើញថា អ្នកនិយមលេងបណ្តាញសង្គមមួយនេះ ជាច្រើនក៏បាននាំគ្នា Share និងជួយអំពាវនាវដល់សប្បុរសជនតៗគ្នា មិនដាច់ នោះទេ ហើយក្នុងនោះ គេសង្កេតឃើញថា មានវត្តមានតារាស្រីមួយដួង សាច់សរកូនកាត់ចិន កញ្ញា គង់ ច័ន្ទស្រីមុំ បានពាំនាំថវិកាមួយចំនួន ទៅជូន លោកម៉ៅ ដល់គេហដ្ឋាន ដោយសារតែនាង មានការរំភើបចិត្ត និងសន្តានចិត្តល្អរបស់លោក ។ បើទោះជាតារាស្រីរូបនេះ បានរំលេចរូបថត ដែលនាំយក អំណោយ ទៅជូនលោក ម៉ៅ ក៏ដោយតែនាងមិនបានបញ្ជាក់ថា នាងយកទឹកប្រាក់ប៉ុន្មាន ទៅជូនលោកឡើយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល