ភ្នំពេញៈ គេហំព័រ LookingTODAY ធ្លាប់បានចេញផ្សាយ អត្ថបទមួយ មានចំណងជើងថា “នី
មុនីនាថ បែកធ្លាយរូបថត ថើបគ្នាជាមួយប្រុស ស្ងាត់ៗ” កាលពីប៉ុន្មានថ្ងៃមុននេះ បានក្លាយជា
ព័ត៌មាន ដ៏ក្តៅគគុក ធ្វើឲ្យអ្នកគាំទ្រ កញ្ញា នី មុនីនាថ មាន ការខកចិត្ត ចំពោះទង្វើរបស់នាង
បង្ហាញពីចរិកឡូយឆាយ បង្ហាញពីភាពផ្អែមល្ហែម ជាមួយប្រុសរូបសង្ហា ភ្លេចគិតថា ខ្លួនជាតារា
សម្តែង ល្បីឈ្មោះមួយរូប កំពុងតែទទួលបាន ការគាំទ្រពីសំណា់មហាជន គ្របស្រទាប់វណ្ណៈ ។

ជាការឆ្លើយតប ម្តាយរបស់តារាទឹកភ្នែក នី មុនីនាថ អ្នកស្រី ភាលី បានប្រាប់ LookingTODAY
តាមទូរស័ព្ទ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣នេះថា ក្រោយពីលេចឮព័ត៌មាន និងបែកធ្លាយរូប
ថតនោះភ្លាម អ្នកស្រី និងកូនពិត ជាមានអារម្មណ៍ហួសចិត្ត មិននឹកស្មានដល់ទេថា កេរ្តិ៍ឈ្មោះ
ជាច្រើនឆ្នាំ ដែលអ្នកស្រីខំប្រឹង ថែរក្សាការពារ កូនស្រីកន្លងមក ត្រូវបានរលាយត្រឹមតែ ការ
បង្ហាញ រូបថតពីរសន្លឹកនេះ ។

អ្នកស្រី ភាលី បានប្រាប់ឲ្យដឹងបន្តទៀតថា គ្រាន់តែអ្នកស្រីបាន ឃើញរូបថតនោះភ្លាម ពិតជា
មិនគួរឲ្យជឿទេ ព្រោះថារូបថត នេះគ្រាន់ជាការថតលេងសើច ជួបជុំជាមួយមិត្តភក្តិក្នុងសិល្បៈ
ជិតដិតក្នុងថ្ងៃខួបកំណើត ដោយកាលនោះ មានវត្តមាន សារាយ សក្ខណា ម្តាយរបស់នាង អ្នក
ស្រី កូនស្រីអ្នកស្រី លោក កុសល ជាបងធម៌របស់ សក្ខណា និងមានតារាប្រុសស្រីជាច្រើនទៀត
។កាលនោះពួកគេ ក៏បានថតរូបជុំគ្នាលេងសប្បាយ ហើយសម្រាប់រូបថត ទាំងពីរសន្លឹកនោះ
គ្រាន់តែថតលេងសើច បែបសិល្បៈតែប៉ុណ្ណោះ មិនមែនក្នុងន័យស្នេហា រំលងប្រពៃណីអ្វីឡើយ ។

ម្តាយរបស់ នី មុនីនាថ បានប្រាប់ឲ្យដឹងពីអារម្មណ៍ទៀតថា “សម្រាប់អ្នកមានបំណង ទម្លាយរូប
ថតនោះ ខ្ញុំជឿជាក់ថា មនុស្ស ម្នាក់នោះ គ្មានបំណងល្អ សម្រាប់កូនស្រីខ្ញុំទេ គេមានចេតនាយក
រូបនោះ មកវាយប្រហារ កិត្តិយស កេរ្តិ៍ឈ្មោះកូនស្រីខ្ញុំ ។ម្យ៉ាងខ្ញុំគិតថារូបថតនោះ ជារូបធម្មតាមិន
|ដឹងថា គេយករូបនោះ ទៅចុះបែបហ្នឹងទេ ហើយខ្ញុំគិតថា គេប្រាកដជាគ្មានបំណងល្អ លើកូនខ្ញុំ
ឡើយ ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំចង់បកស្រាយតាម LookingTODAY ថា ខ្ញុំសុខចិត្តដើរតាមកូនស្រី
គ្រប់ពេលវេលានេះ ព្រោះតែចង់ថែរក្សាកេរ្តិ៍ឈ្មោះ ក្នុងគោលបំណងមិនចង់ឲ្យកូនស្រី ដើរផ្លូវកាត់
ក្នុងអាស្រូវ ដូចការចោទប្រកាន់ទេ... ” ។

អ្នកស្រី ភាលី បានប្រាប់ឲ្យដឹងទៀតថា នេះជាមេរៀនមួយ សម្រាប់អ្នកស្រី និងកូន ត្រូវមានការ
ប្រុងប្រយ័ត្នបន្ថែមទៀត មុននឹងថតរូប ឬធ្វើការងារផ្សេងៗទៀត ព្រោះថាមានអ្នកចាំគិតមិនល្អ
មកលើយើង។ អ៊ីចឹង បើសិនជាយើងភ្លេចខ្លួន នឹងមានបញ្ហាផ្សេងៗកើតឡើង លើយើងទៀត ជា
មិនខាន “ខ្ញុំខំថែរក្សាកេរ្តិ៍ឈ្មោះកូនស្រី តាំងពីចាប់ផ្តើមចូលសិល្បៈដំបូង រហូតដល់ពេលនេះ
ហើយក្នុងនាមខ្ញុំជាម្តាយ មិនសប្បាយចិត្តទេ ពេលមានព័ត៌មានហ្នឹង ត្រូវលេចឮលើកូនខ្លួនឯង
បែបនេះ...” ៕

ដោយ ៖ LookingTODAY
ផ្តល់សិទ្ធដោយ ៖ ដើមអំពិល