ពិភពកំសាន្តតៃវ៉ាន់ ថ្មីៗនេះត្រូវបានរង្គោះរង្គើឡើងដោយសារតែតារាម៉ូដែលក្មេងៗរាប់
រយនាក់ជនជាតិកូរ៉េ បានធ្វើដំណើរមកទីនេះ លក់ខ្លួន។

ហេតុការណ៍នេះបានកើតឡើង ទន្ទឹមនឹងការផ្ទុះឡើងយ៉ាងខ្លាំងក្លានៃរលក Hallyu ជាពិសេស
ក្រោយពេលដែលប៉ូលីសកូរ៉េបង្កើននូវវិធានការបំបាត់ការជួញដូរផ្លូវភេទ បន្ទាប់ពីមានករណី
សម្លាប់ខ្លួនរបស់តារាភាពយន្តស្រីកូរ៉េនាង Jang Ja Yeon។

តាមការបង្ហាញឲ្យដឹងរបស់កាសែតតៃវ៉ាន់ មានតារាម៉ូដែលស្រីកូរ៉េរាប់រយនាក់ បានធ្វើដំណើរមក
កោះតៃវ៉ាន់ក្នុងរយះពេល ៣,៤សប្តាហ៍ដើម្បីបំពេញការងាររបស់ពួកគេ។ សកម្មភាពនេះបានគំរាម
ដល់ទីផ្សារការងាររបស់នារីៗម្ចាស់ស្រុក។

តារាម៉ូដែលរថយន្តអាយុ២៤ឆ្នាំ ឈ្មោះ Kana បានឲ្យដឹងថា នាងរួមជាមួយមិត្តភក្តិពីរបីនាក់ទៀត
បានមកតៃវ៉ាន់ ព្រោះតែនៅទីនេះអាចរកលុយបានលឿនជាងនៅកូរ៉េ។ ដោយសារតែកំពស់ស្តង់
ដារ ១m ៧០ ដើមទ្រូងស៊ិចស៊ី Kana បានសម្តែងនៅ show ជាច្រើន និងក្លាយជាស្រីស្អាតដែល
គេចូលចិត្តនៅក្នុងការតាំងពិពណ៌រថយន្តជាច្រើន យ៉ាងឆាប់រហ័សនៅតៃវ៉ាន់៕

ដោយ៖ សិលា
ប្រភព៖ K14