ភ្នំពេញ៖ មិនមែនជារឿងលេងសើចទេ សម្រាប់អតីតតារាចម្រៀងពីផលិតកម្មរ៉ក់ ដែលអាចវេចបង្វេច មកក្នុង ផលិតកម្ម ហង្សមាស ដោយងាយស្រួលនោះ ។ តែសម្រាប់ សួស វីហ្សា ទើបតែចូលផលិតកម្ម ហង្សមាស ក្រោយគេ បែរជាមានបទចម្រៀងរបស់នាង ស្ទើរតែវ៉ាដាច់ ឱក សុគន្ធកញ្ញា ជាកំពូលតារាចម្រៀងល្បី លេចធ្លោ ក្នុងទ្រនំធំនេះទៀតផង ។ សម្រាប់មិត្តរួមអាជីពសិល្បៈ ជ្រកក្រោមដំបូលហង្សមាសតែមួយ មិនសូវជាសប្បាយចិត្ត ប៉ុន្មានទេ ។ មនុស្សចូលច្រៀងដំណាលគ្នា តែម្នាក់បែរជាលោតខុសគេ ល្បីវ៉ាដាច់គេយ៉ាងនេះ ផលិតកម្មហាក់ លំអៀង ចំពោះនាង វីហ្សា ខ្លាំងពេក មែនទេ?

ប្រភពពីអ្នកគាំទ្រ តារាចម្រៀងដទៃ បាននិយាយថា "ហួសចិត្តណាស់ ហង្សមាសឥឡូវ វ៉ុលណា ក៏សួស វីហ្សា ដែរ..! ចំណែកតារាចម្រៀងផ្សេង រកតែបទចម្រៀងមិនបាន ។ ជាក់ស្ដែង សុខ សីឡាលីន នាង ផន ស្រីខួច នាង ឈិត សុវណ្ណបញ្ញា ស្ទើតែ១០វ៉ុលបានចេញម្ដង ។ ពួកគេមិនច្រណែនទេ តែវាហួសពេក ចេញមិនឈប់ឈរ បើចេញហើយល្បីល្បាញគ្រប់បទ គួរតែចេញឲ្យដែរ តែមិនល្បីផង ចេញអីក៏ចេញម្ល៉េះ.." ។

ចំណែកតារាចម្រៀងស្រីជើងចាស់បែបប្រពៃណីម្នាក់ មិនមែនជាតារាចម្រៀងជាប់កុងត្រា ក្នុងហង្សមាស បាននិយាយ បែបលេងសើចថា "អូនអើយឆ្នាំហ្នឹង បានតែពីរបទគត់..! "។ តារាចម្រៀងរូបនោះ និយាយបែប កំប្លែងថា "អ្នកបុក(ចេញបទច្រើនជាបន្តបន្ទាប់)ទៅល្បី គេបុកអ្នកហ្នឹងច្រើន ជាងគេហើយ កុំឆ្ងល់..! ។ មិនអាក់អន់ ស្រពោនចិត្តទេ ព្រោះជាប្រពៃណីផលិតកម្ម ទៅហើយ ។

កន្លងមក សួស វីហ្សា ត្រូវបានសារព័ត៌មានក្នុងស្រុក ចុះផ្សាយថា នាងជារនាំងរាំងផ្ទប់ យក់ ឋិតរដ្ឋា មិនឲ្យហក់ ឡើងល្បីរួច ព្រោះនាងនឹងរដ្ឋា មានទឹកដមសំឡេងប្រហែលគ្នា ។ តែ សួស វីហ្សា បានបដិសេធ ព្រោះនាងធ្វើអ្វី ទៅតាមក្រុមហ៊ុន ជាអ្នកដាក់ឲ្យ មិនមែននាងធ្វើចិត្តឯណា ។ LookingTODAY មិនទាន់សុំការបំភ្លឺបានទេ ទាក់ទង នឹង សួស វីហ្សា ធ្វើឲ្យតារាចម្រៀងរួមទ្រនំ អាក់អន់ស្រពោនចិត្ត ជាមួយនឹងការចេញបទចម្រៀង ដូចបាក់ទំនប់ ខែវស្សានេះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល