CamNews

មាស សុខសោភា ចេញទៅចិន មុនបុណ្យអុំទូក

ភ្នំពេញ៖ រ យៈពេល៤ថ្ងៃ ពីថ្ងៃទី ០១ ដល់ ០៤ ខែវិច្ឆិកា កន្លងទៅនេះ កំពូលតារាចម្រៀងកម្ពុជា ដ៏មានប្រជាប្រិយភាព កញ្ញា មាស សុខសោភា អ្នកសារព័ត៌មាន៥រូប រួមទាំងថ្នាក់គ្រប់គ្រងជាន់ខ្ពស់ របស់ក្រុមហ៊ុន Huawei នៅកម្ពុជាផង បានទទួលឯកសិទ្ធិពិសេស ដើម្បីធ្វើដំណើរទស្សនកិច្ច នៅទីស្នាក់ការធំ ក្រុមហ៊ុន Huawei ក្នុងទីក្រុង Shenzhen ប្រទេសចិន ដែលជាក្រុមហ៊ុន ផលិតទូរស័ព្ទ ស្មាតហ្វូន ដ៏ធំលំដាប់លេខ៣ លើពិភពលោក។

ពេលទៅដល់ គណៈប្រតិភូ មានឱកាស បានទៅទស្សនា ការិយាល័យកណ្តាល ក្នុងទីក្រុង Shenzhen ភាគខាងជើងនៃទីក្រុងហុងកុង ក៏ដូចជា រោងចក្រដំឡើង ទូរស័ព្ទដ៏ធំជាងគេបង្អស់ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ការិយាល័យនាយកប្រតិបត្តិ និងអគ្គនាយកក្រុមហ៊ុន (Huawei Campus Tour) រួមទាំង មជ្ឈមណ្ឌលរចនាម៉ូដផលិតផល លំដាប់ថ្នាក់ពិភពលោកទៀតផង។

គណៈប្រតិភូ បានជិះរថយ ន្តពីការិយាល័យកណ្តាល ទៅកាន់មជ្ឈមណ្ឌល ផលិតកម្ម របស់ ក្រុមហ៊ុន Huawei ដ៏ធំជាងគេបង្អស់ នៅទន្លេ Songshan ដោយគ្រាន់ តែចំណាយពេលត្រឹម តែមួយម៉ោងប៉ុណ្ណោះ។ ក្រុមការងារទាំងអស់ បានភ្ញាក់ផ្អើល និងស្ងើចសរសើរជាខ្លាំង ចំពោះទំហំដ៏ធំ មហិមារបស់មជ្ឈមណ្ឌល ផលិតកម្ម ដែលមានទំហំដល់ទៅ ៦០០.០០០ ម៉ែត្រការ៉េ។

ពេលផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មានពី ប្រទេសកម្ពុជា លោក Jerry Huang នាយកផ្នែកទំនាក់ទំនងទីផ្សារ បានលើកឡើងថា៖ «នៅពេលដែលយើងស្ថិត នៅក្នុងដំណាក់ កាល ធ្វើគម្រោង យើងចង់ឱ្យមជ្ឈមណ្ឌល ផលិតកម្មរបស់យើងទំនើប និងមានបរិស្ថានស្រស់ស្អាត ព្រមៗគ្នា។ ហេតុនេះហើយ នៅពេលដែល មជ្ឈមណ្ឌលផលិតកម្មនេះ បញ្ចប់ការកសាងនៅក្នុងឆ្នាំ២០១០ យើងបានដាំដើម ឈើជាច្រើន នៅជុំវិញតំបន់នេះ។ បច្ចុប្បន្ន ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនលំដាប់ ពិភពលោក ហើយផលិតផល និងសេវាកម្មរបស់យើង ត្រូវបានចែកចាយ នៅជាង១៧០ប្រទេស កំពុងបម្រើការច្រើនជាងមួយភាគបី នៃចំនួន ប្រជាជននៅលើពិភព លោក។ មិនតែប៉ុណ្ណោះ គុណភាព និងប្រតិបត្តិការរបស់យើង ក៏ត្រូវបានទទួលស្គាល់ទាំងស្រុង ដោយអតិថិជននៅទូទាំងពិភពលោក រួមទាំងទីផ្សារអាមេរិក និងអឺរ៉ុប ដោយសារតែការវិនិយោគ លើការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងសមត្ថភាព បច្ចេកទេសរបស់យើង ត្រូវបានថ្លឹងថ្លែងទុកយ៉ាងម៉ត់ចត់ជា មុន។»

លោក Jerry Huang បានបន្ថែមទៀតថា៖ «ជាការពិតណាស់ នៅក្នុងទីផ្សារកម្ពុជា យើងនឹង រក្សាការវិនិយោគ នៅក្នុងការពង្រីកស្លាកសញ្ញា បន្ថែមទៀត ដើម្បីឱ្យ មនុស្សបានស្គាល់ និងយល់ពីយើង កាន់តែច្រើន។ យើងនឹងបន្តដាក់បង្ហាញផលិតផល ដែលមានប្រព័ន្ធប្រតិបត្តិការគុណភាពខ្ពស់ រួមនិងបទពិសោធន៍ល្អៗរបស់ អតិថិជន ហើយមានតម្លៃសមរម្យបើប្រៀបធៀបទៅនឹងដៃគូប្រកួតប្រជែង របស់យើង។ យើងនឹងបង្កើនការចែកចាយផលិតផល និងគ្រប់គ្រងការលក់រាយ ដើម្បីផ្សព្វផ្សាយ និងធ្វើយុទ្ធនាការលើក កម្ពស់ស្លាកសញ្ញាបន្ថែមទៀត ដើម្បីទាក់ទាញមនុស្សកាន់តែច្រើនងាក មកប្រើផលិតផល Huawei ។ នៅពេល ដែលអតិថិជនកម្ពុជា បានប្រើប្រាស់ ពួកគេនឹងបានដឹងពីគុណភាព និងប្រព័ន្ធប្រតិបត្តិការរបស់យើង។ យើងនឹងពង្រីកសេវាលក់របស់យើង នៅក្នុង ប្រទេសកម្ពុជា តាមរយៈការពង្រីកសេវាគ្របដណ្តប់ ទូទាំងប្រទេសឆាប់រហ័ស និងគុណភាព សេវាកម្មខ្ពស់។ យើងសង្ឃឹមថា ក្រុមហ៊ុន Huawei នឹងក្លាយជាក្រុមហ៊ុន ទូរស័ព្ទស្មាត ហ្វូនដ៏រឹងមាំលំដាប់ទី៣ នៅចុងឆ្នាំ២០១៥ និងលំដាប់ទី២ ក្នុងប្រទេសកម្ពុជា នៅឆ្នាំ ២០១៦។»

បន្ទាប់ពីដំណើរទស្សនកិច្ច ទៅកាន់មជ្ឈមណ្ឌលផលិតកម្ម ក្រុមការងារទាំងអស់ក៏បានបន្ត ទៅទស្សនាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ក៏ដូចជាការិយាល័យ រចនាម៉ូដផលិតផល ដែលពួកគេមានឱកាស បានឃើញផលិតផលថ្មីចុងក្រោយ និងល្អបំផុតរបស់ក្រុមហ៊ុន Huawei មុននរណាៗទាំងអស់។ បន្ទាប់ពីទទួល ការពន្យល់ណែនាំផលិតផល ពីអ្នកជំនាញនៅសាល ពិព័រណ៍ផលិតផលនិងពាណិជ្ជកម្ម កញ្ញា មាស សុខសោភា បានបង្ហាញពីចំណាប់អារម្មណ៍ របស់ខ្លួនថា៖ «វាពិតជាអស្ចារ្យចំពោះអ្វីដែលក្រុមហ៊ុន Huawei បានបង្កើត និងច្នៃប្រឌិតឡើង។ ពួកគេពិតជាបានកំណត់ពេលវេលា ថាមពល គំនិតច្នៃប្រឌិត និងការយកចិត្ត ទុកដាក់យ៉ាង ល្អិតល្អន់លើផលិតផលនីមួយៗ ដែលខ្លួនបានបង្កើតឡើង។ ចំពោះយើង គឺហាក់បីដូចជាងាយ ស្រួលណាស់ក្នុងការទិញស្មាតហ្វូន ឬក៏ថេបប្លេត។ ប៉ុន្ដែយើងមិនបានដឹងអំពីការលំបាក និងកិច្ចខិតខំប្រឹងប្រែងក្នុងការផលិតស្មាតហ្វូន ឬក៏ថេបប្លេតនោះទេ។

ទន្ទឹមនឹងនេះ កញ្ញា មាស សុខសោភា ក៏មានក្តីរំភើបយ៉ាងខ្លាំង ចំពោះការបដិសណ្ឋារកិច្ច និងកម្មវិធីនានា ដែលមិនត្រឹមតែបានទស្សនកិច្ច នៅទីស្នាក់ការធំ ប៉ុណ្ណោះទេ ប៉ុន្តែក៏បានរៀបចំ ដំណើរកម្សាន្តពិសេស ទៅកាន់ឆ្នេរ Happy Beach ដែលជា រមណីយដ្ឋានថ្មីបំផុត ដើម្បីទស្សនាការសម្តែងដ៏អស្ចារ្យមួយ ហៅថា "ភូមិវប្បធម៌បុរាណចិន" និងដំណើរកម្សាន្តមួយថ្ងៃពេញ នៅឯរមណីយដ្ឋានដ៏ល្អ និងធំបំផុតឈ្មោះ OCT East Resort ដែលជាឋានសួគ៌ក្រោមមេឃដ៏ពិតប្រាកដ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល