ព័ត៌មានអន្តរជាតិ ៖ ប៉ូលីសបានធ្វើការចាប់ឃាត់ខ្លួន ជនដៃដល់ម្នាក់ ខណៈគាត់បានសរភាពអោយដឹង ថាយ៉ាងហោចណាស់ គាត់បានសម្លាប់មនុស្ស ៣៩ ករណី ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយ នេះបើយោង តាមការដកស្រង់សម្រង់អត្ថបទផ្សាយ ពីទំព័រ ប៊ីប៊ីស៊ី ។

មន្រ្តីប៉ូលីស ប្រទេស ប្រេស៊ីល បានគូសបញ្ជាក់អោយដឹងថា ជនដៃដល់ វ័យ ២៦ ឆ្នាំ ជា មន្រ្តីសន្តិសុខ រូបនេះ ជាទូទៅគោលដៅវាយប្រហាររបស់គាត់នោះគឺ ក្រុមមនុស្ស ជាជនអនាថា គ្មានផ្ទះ សម្បែង ស្រ្តី ភេទ ក៏ដូចជា ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នាជាដើម ។ ប្រភពបន្តអោយដឹងថា ជន ដៃដល់យ៉ាងសា ហាវព្រៃផ្សៃរូបនេះ មានឈ្មោះថា Thiago Henrique Gomes da Rocha ជាទូទៅ គាត់ បានធ្វើការវាយ ប្រហារនៅតាមដងផ្លូវ ដោយសំដៅទៅលើ ជនរងគ្រោះ ខណៈគាត់ប្រតិបត្តិការ ដោ យការបើក និងជិះ ម៉ូតូ បិទមុខ ។

គួរបញ្ជាក់ថា ជនដៃដល់ ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការចាប់ឃាត់ខ្លួនបានសម្រេច នៅក្រុង Goiania ភាគកណ្តាលប្រទេស ប្រេស៊ីល ។ ប៉ូលីសក្នុងស្រុក សរបញ្ជាក់បន្ថែមអោយដឹងថា ជៃ ដល់ដល់ ជាពិជ ឃាតសម្លាប់មិនរើសមុខរូបនេះ ភាគច្រើន មានតម្រូវការ ចង់បានរបស់របរ មានតម្លៃ ពីជនរងគ្រោះមុន នឹងធ្វើការបាញ់សម្លាប់ពួកគេ រួចគេចខ្លួនបាត់ជាមួយរបស់មានតម្លៃទាំងនោះ ។

មន្រ្តីនគរបាលម្នាក់ ដែលបានមានវត្តមាន នៅក្នុងសាលសួរចម្លើយ បានផ្តល់ជាកិច្ចសម្ភាសន៍ ដល់ទូរ ទស្សន៍ប្រេស៊ីល Brazilian TV អោយដឹងថា ជនដៃដល់ ពិតជាបានសារភាព ថាគាត់ ហោច ណាស់ ក៏ បានសម្លាប់មនុស្ស ៣៩ ករណី ។ ពិតណាស់ ពួកយើង ពិតជាមានភាពភ្ញាក់ផ្អើល ជាមួយ នឹងការលើក ឡើង ពីសំណាក់ជនដៃដល់ ចោរចិត្តត្រជាក់មួយនេះ ។

ដោយឡែក ក្រុមតាមដានស៊ើបអង្កេតជាពិសេស អះអាងអោយដឹងថា លទ្ធផល រហូត ដល់ឈានចាប់ ឃាត់ខ្លួនជៃដល់ខាងលើ រហូតបានសម្រេច អាចធ្វើទៅបាន ខណៈមានការ តាម ដានស៊ើបអង្កេត តាម រយៈកាម៉េរ៉ា សុវត្ថិភាព និង ការរឹបអូស សព្វាវុធ ក៏ដូចជា ស្លាកលេខ ម៉ូតូ និង រថយន្ត នៅ ឯ ផ្ទះជីដូន របស់ជនរងគ្រោះផ្ទាល់តែម្តង ។ មិនត្រឹមតែប៉ុណ្ណោះ មន្រ្តីប៉ូលីស ក៏កំពុងតែធ្វើការតាមដានស៊ើបអង្កេត ទៅលើជនដៃដល់ ដូចគ្នាដែរ ចំពោះករណីប្លន់ទាំង ៩០ កន្លែងចេញពីហាងលក់ ឥវ៉ាន់ ឧសថស្ថាន និង កន្លែងលក់ឆ្នោតជាដើម ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី