CamNews

រឿង "ភ្លើង" ចាយទុនជាង ១០ម៉ឺនដុល្លារ សម្ពោធ បញ្ចាំងជាផ្លូវការ

ភ្នំពេញ៖ "ភ្លើង" ជាវណ្ណកម្មទី៧ របស់ផលិតកម្ម រ៉ក់ បានចាប់ផ្ដើមបើក សម្ពោធបញ្ចាំងជាផ្លូវការ កាលពីព្រឹកថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៤ នេះ នៅរោងភាពយន្ត លុច្ស ក្រោមការចូលរួម ពីសំណាក់ លោក យឹម សុសត្យា ដែលជាប្រធាន គ្រប់គ្រងកម្មវិធី និងជាជំនួយការ លោក ឧកញ៉ា គិត ធាង លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Picture លោក អ៊ិន សុភិន ចាងហ្វាងផលិកម្ម មហាហង្ស ព្រមទាំងតារាសម្ដែងល្បីៗ ក្នុងរឿងនេះជាច្រើនដួង ។

លោក យឹម សុសត្យា ហៅ លីម៉េង ប្រធានគ្រប់គ្រង កម្មវិធី និងជាជំនួយការ លោក ឧកញ៉ា គិត ធាង បានថ្លែងឲ្យដឹងថា បន្ទាប់ពីទទួលបានការ គាំទ្រ និងជោគជ័យយ៉ាងខ្លាំង ជាមួយនឹងរឿង "Why?" ឬ"ហេតុអ្វី?" ដែលដកស្រង់ ចេញពីរឿងពិត ហើយជាប្រភេទរឿង បែបមនោសញ្ចេតនា ស្នេហា លាយឡំ នឹងគំនុំព្យាបាទចងអាឃាត រួចមក កាលពីពេលកន្លងទៅថ្មីៗនេះ ផលិតកម្ម បានសម្រេចចិត្ត នាំយកខ្សែភាពយន្តរឿង "ភ្លើង" មកផលិត និងដាក់សម្ពោធយ៉ាង បញ្ចាំងនៅថ្ងៃនេះនេះ។

លោកបន្តថា រឿង"ភ្លើង"ជាស្នាដៃថ្មី ចំណីចក្ខុប្លែក ចម្លែកអារម្មណ៍ បែបស៊ើបអង្កេត បាញ់ប្រហារ មនោសញ្ចេតនា ទុក្ខសោក ដែលរបស់ផលិតកម្ម រ៉ក់ បានសម្រិតសម្រាំងថត អស់រយៈពេលជាង១ឆ្នាំ និងចាយទុន ប្រមាណ១០ ម៉ឺនដុល្លារ ដើម្បីចំណាយ ក្នុងផ្ទៃរឿងទាំងមូល ។ ចំពោះការចំណាយទុន រហូតដល់១០ ម៉ឺនដុល្លារនេះ ត្រូវបានលោក លីម៉េង ពន្យល់ថា ដោយសារតែរឿង មានឈុតឆាកប្លែកៗច្រើន ដូចជាបាញ់ប្រហារ គឺយកសមត្ថកិច្ចថតផ្ទាល់ ជាពិសេសការកាត់តគ្រប់កាំភ្លើង ឲ្យដូចជាគ្រាប់ពិត ក្នុងសាច់រឿង ។ រឿងនេះលោករំពឹងថា នឹងទទួលបានជោគជ័យដូចចរឿងមុនៗ ទៅបីជាមិនមែនរឿងបែបខ្មោច ព្រាយ បិសា និងជារឿងកំប្លែងក្ដី។

គួរបញ្ជាក់ផងដែរថា ផលិតកម្មរ៉ក ជាផលិតកម្មដ៏ល្បីមួយ ក្នុងប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើង ដោយ អ្នក ឧកញ្ញា គិត ធាង នៅក្នុងឆ្នាំ២០០៦ ហើយក៏មានមហាជន គ្រប់ទិសទី នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ស្នាដៃ និង ភាពប៉ិនប្រសប់ ក្នុងការថតខ្សែភាពយន្ត រឿងភាគ និង រឿងដុំ។ ខ្សែភាពយន្តរឿង "ភ្លើង" នឹងចាក់បញ្ចាំង នៅរោងភាពយន្តលុច្ស ចាប់ពីថ្ងៃទី២៤ ខែធ្នូឆ្នាំ២០១៤តទៅ និងបន្តចាក់បញ្ចាំង នៅរោងភាពយន្ត Platinum Cineplex, Major Cineplex, Legend Cinema (Citymall, Tk Advenue, Steung Meanchey Market) ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ ខាងមុខនេះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល