ស្ទើរតែមិនគួរអោយជឿ ៖ និស្សិតសកលវិទ្យាល័យម្នាក់ បានធ្វើអោយខ្លួនឯងឈឺពើតផ្សាតាម រយៈ អោយសត្វ ឃ្មុំ ទិច លិង្គរបស់គាត់ ផ្ទាល់តែម្តង ក្នុងលក្ខខ័ណ្ឌ ស្រាវជ្រាវ វិទ្យាសាស្រ្ត នេះបើ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានប្លែក បរទេស ដឹមីរ័រ ។

ប្រភពបន្តថា បេក្ខភាព និស្សិត វិទ្យាសាស្រ្ត ចិត្តហ៊ានក្លាម្នាក់នេះ មានឈ្មោះថា Michael Smith ជានិស្សិតមកពី សកលវិទ្យាល័យ Cornell ទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក ។ គួររំឭកថា គាត់ក៏ បានផ្តល់ជាកិច្ចសម្ភាន៍ ដល់ទីភ្នាក់ងារ សារព័ត៌មាន អោយដឹងផងដែរថា ក្នុងលក្ខខ័ណ្ឌស្រាវជ្រាវ ថាតើ នៅក្នុងខ្លួនមនុស្ស កន្លែងណាមួយ ដែលឈឺជាងគេនោះ ខ្ញុំបាទ បានសម្រេចចិត្តអោយឃ្មុំ ទិច អវយវៈភេទ របស់ខ្ញុំបាទ តែវាពុំឈឺខ្លាំង ដូចអ្វីដែលយើងបានគិតនោះទេ ។

គួរបញ្ជាក់ថា កិច្ចការស្រាវជ្រាវ ដ៏ចម្លែក របស់បេក្ខភាព និស្សិត វិទ្យាសាស្រ្ត ចិត្តសឿងរូបនេះត្រូវ បានគេសរសេរ ដាក់បញ្ជូលទៅក្នុង ទស្សនាវដ្តី វិទ្យសាស្រ្ត PeerJ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ