នៅពេលធ្វើដំណើរកម្សាន្តទៅកាន់ក្រុងកំពត លោកអ្នកត្រូវដឹងថា មានរមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែងនៅក្នុង និងនៅក្បែរទីនោះ។គុហាកំពត គឺជារមណីយដ្ឋានទេសចរណ៍មួយដ៏ទាក់ទាញ។ គុហារនេះមិនមានអ្វីក្រៅពីស្រទាប់ថ្មកំបោរ ដែលលោកអ្នកអាចមើលឃើញស្នាមភ្លោះរវាងក្រុងកំពតនិងកែបឡើយ។

នៅឯល្អាងភ្នំនេះ ក្រៅពីថ្មកំបោរដែលមានរាងដូចផ្ទះ លោកអ្នកនឹងឃើញរានព្រះភូមិបែបពុទ្ធសាសនាផងដែរ។ ពេលមកទស្សនាតំបន់ទេសចរណ៍នេះ សូមកុំភ្លេចដាក់ពិលនិងពាក់ទ្រនាប់ជើងឃ្លុបមកតាម។

ក្នុងចំណោមគុហានៅកំពត គុហាដែលលោកអ្នកនឹងធ្វើដំណើរឆ្លងកាត់ដំបូងគេនោះគឺគុហាភ្នំ ឆ្នុក។ នៅក្នុងគុហានេះ មានសំណង់បាក់បែកដែលបន្សល់ទុកមុនសម័យអង្គរមកម្ល៉េះ។ លោកអ្នកនឹងឃើញសំណង់ឥដ្ឋដែលបាក់បែកតាំងពីសតវត្សរ៍ទី៥ក្រោយ គ្រឹស្តសករាជ ដែលស្ថិតនៅក្នុងចំណោមថ្មដុះនៅក្នុងគុហានោះ និងសំណង់តាំងពីសតវត្សរ៍ទី៤ដែលជាភស្តុតាងនៃអាណាចក្រហ្វូណន់។ នៅក្នុងគុហានោះផងដែរ មានរូបសណាកថ្មដំរី។ ផ្លូវចូលទៅកាន់គុហាទី២ មានចម្ងាយប្រហែល៣០០ម៉ែត្រពីគុហាទីមួយ ហើយដើម្បីទៅដល់ទីនោះ លោកអ្នកត្រូវដើរឡើងតាមដុំថ្ម ក្រោយមកលោកអ្នកនឹងឃើញស្តូបតូចមួយទៀតនៅក្នុងគុហាទីពីរ។

គុហាកំពតនៅកម្ពុជា មានដូចជាភ្នំស្លាតាឱនជាដើម ដែលតូចជាងគុហាដទៃទៀត ប៉ុន្តែមានភាពទាក់ទាញចំពោះអ្នកដែលចូលចិត្តឡើងភ្នំ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ស្តូបតូចមួយនិងថ្មមួយដុំយ៉ាងធំនៅទីនោះអស់រយៈពេលជាយូរមកហើយ ។

ទីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះគឺ ភ្នំសសៀរដែលគេស្គាល់ថាជា "ល្អាងដំរីស" ហើយល្អាងនេះស្ថិតនៅក្បែរវត្តមួយ។ ប្រសិនបើឡើងតាមជណើ្តរទៅខាងលើ លោកអ្នកនឹងឃើញទេសភាពដ៏ត្រកាលនៃជនបទស្រុកស្រែចម្ការ ជាពិសេសនៅរដូវវស្សា។

នៅពេលដែលលោកអ្នកធ្វើដំណើរកម្សាន្តទៅកាន់ក្រុងកំពត សូមកុំភ្លេចចូលមើលគុហាកំពតឲ្យសោះ៕

សូមទស្សនា រូបភាព ខាងក្រោម

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia