(ភ្នំពេញ)៖ នៅព្រឹកថ្ងៃនេះ កញ្ញា ធី សុវណ្ណថា បានឌឺដងទៅដល់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងការដំណើរការទូរទស្សន៍ព្រះអាទិត្យ ដោយកញ្ញា បានលើកឡើងថា កញ្ញានឹងឧបត្ថម្ភមូលនិធី២០ម៉ឺនដុល្លារ ដើម្បីជួយផលិតព័ត៌មានទូរទស្សន៍សង្គ្រោះជាតិ ប្រសិនបើទូរទស្សន៍ព្រះអាទិត្យដំណើរការ។

ធី សុវណ្ណថា ជាតារា Facebook ដ៏ល្បីមួយរូបបានចេញមុខមកប្រកាស នឹងស្នើសុំសិទ្ធិ គ្រប់គ្រងទូរទស្សន៍សង្គ្រោះជាតិ (ទូរទស្សន៍ព្រះអាទិត្យ) ហើយកញ្ញាសន្យាថា នឹងធ្វើឲ្យទូរទស្សន៍សង្គ្រោះជាតិ ដំណើរការឆាប់ៗ។ ឥឡូវនៅពេលនេះ កញ្ញា បានលើកឡើងនៅលើ Facebook របស់កញ្ញាដោយឌឺដងទៅដល់ថ្នាក់ដឹកនាំគណបក្ស ដោយមានន័យយ៉ាងដូច្នេះថា «បើទូរទស្សន៍ សង្គ្រោះជាតិមានដំណើរការ ខ្ញុំនឹងលក់ដីចំការម្រេច គ្រួសារ ១កន្លែង ដើម្បីបានប្រាក់ផ្តល់មូលនិធិ ២០ម៉ឺនដុល្លារ ជួយផលិតព័ត៌មាន ទូរទស្សន៍សង្គ្រោះជាតិ»។

សូមជំរាបថា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះម្សិលមិញ ក្រុមតំណាងយុវជនហ្វេសប៊ុករបស់គណបក្សសង្គ្រោះជាតិ បានចេញញតិ្តគាំទ្រ កញ្ញា ធី សុវណ្ណថា ក្នុងការដឹកនាំ និងគ្រប់គ្រងទូរទស្សន៍ព្រះអាទិត្យ តាមការស្នើសុំរបស់កញ្ញា ក្នុងការគ្រប់គ្រងទូរទស្សន៍ព្រះអាទិត្យ។ នៅក្នុងលិខិតនោះ បានបញ្ជាក់ថា៖ ដោយបានឃើញពីឆន្ទៈមោះមុតរបស់ កញ្ញា ធី សុវណ្ណថា តាមរយៈការបង្ហោះសារក្នុង គណនីហ្វេសប៊ុក ដែលបានសង្កត់ធ្ងន់ថា កញ្ញានឹងគ្រប់គ្រងទូរទស្សន៍សង្គ្រោះជាតិ ដើម្បីលើកស្ទួយកិត្តិយសគណបក្សសង្គ្រោះជាតិឡើងវិញ ក្នុងរយៈពេល៦ខែ។ ក្នុងនាមយុវជនហ្វេសប៊ុក និងជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ សូមគាំទ្រកញ្ញា ធី សុវណ្ណថា ឲ្យគ្រប់គ្រងទូរទស្សន៍ព្រះអាទិត្យ ដោយហេតុថា កញ្ញា ធី សុវណ្ណថា ជាយុវជនតែម្នាក់គត់ដែលស័ក្តិសម និងមានគុណសម្បតិ្តគ្រប់គ្រាន់ធ្វើជានាយិកាទូរទស្សន៍ព្រះអាទិត្យ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី