ថ្ងៃនេះយើងខ្ញុំសូមណែនាំខ្សែភាពយន្តថ្មីមួយអោយអ្នកទាំងអស់គ្នាបានស្គាល់ ពិសេសស្រីៗមុខជា
ពេញចិត្តមិនខាន នោះគឺជាខ្សែភាពយន្តវគ្គចុងក្រោយនៃស៊េរី Twilight គឺ The Twilight Saga: Brea-
king Dawn Part 2។

ស៊េរីភាពយន្ត Twilight លោកអ្នកមួយចំនួនប្រហែលជាធ្លាប់បានទស្សនារួចមកហើយដែលជារឿង
រៀបរាប់អំពីដំណើរស្នេហារបស់មនុស្សធម្មតា ខ្មោចជញ្ជក់ឈាម និងមនុស្សចចក ដែលតាំងពីដើម
មកគេបានពុះពារគ្រប់បែបយ៉ាងដើម្បីស្នេហារបស់គេ។

ខ្សែភាពយន្តនេះត្រូវបានដឹកនាំការសម្ដែងដោយ Bill Condon ចូលរួមសម្ដែងដោយកំពូលតារាស្រី
ប្រចាំ Hollywood គឺនាង Kristen Stewart, Robert Pattinson, Taylor Lautner និងមានតារាជាច្រើន
រូបទៀត។

ខ្សែភាពយន្ត The Twilight Saga: Breaking Dawn Part 2 នេះគឺជាភាពយន្តចុងក្រោយក្នុងស៊េរីរឿង
Twilight ដែលនាង Bella Swan បានប្រសូតបានកូនស្រីមួយរូប ដែលនាងមានផ្ទៃពោះជាមួយនឹង
Edward Cullen នៅពេលដែលនាងនៅជាមនុស្ស ដូចនេះកូនស្រីរូបនេះគឺជាមនុស្សពាក់កណ្ដាល
និងជាខ្មោចជញ្ជក់ឈាមពាក់កណ្ដាល។ តែជាមួយនិងកូនស្រីរបស់នាង Bella ត្រូវជួបជាមួយសត្រូ
ថ្មី គឺជាអ្នកកាន់ច្បាប់របស់សម្ព័នខ្មោចជញ្ជក់ឈាម។ គេត្រូវធ្វើគ្រប់បែបយ៉ាងដើម្បីការពារកូនស្រី
របស់គេ ហើយគេបានស្វែងរកមិត្តភ័ក្រដែលអាចទុកចិត្តបានដើម្បីត្រៀមខ្លួនក្នុងការប្រយុទ្ធការពារ
ក្មេងស្រីមួយនេះ។

ខ្សែភាពយន្តនេះមិនសំដៅដល់ការដណ្ដើមស្នេហាគ្នារវាង Edward និង Jacob ដូចរឿងមុនៗនោះទេ
សាច់រឿងនេះគឺគេចង់និយាយពីការ ការពារកូនដែលជាកែវភ្នែករបស់ឪពុកម្ដាយ ហើយក៏មានឈុត
ឆាកវាយប្រហារគ្នា ដោយអភិនិហារផ្សេងៗផងដែរ។ ខ្សែភាពយន្តនេះចំណាយប្រាក់ក្នុងការផលិត
អស់ជាង ១២០ លានដុល្លា និងរកចំណូលបានមកវិញចំនួនជាង ៣៤០ លានដុល្លាក្នុងការចាក់បញ្ចាំង
ទូទាំងពិភពលោក។

ហើយអ្វីដែលគួរអោយរីករាយនោះគឺគូស្នេហ៍ Robert Pattinson និង Kristen Stewart ក៏បានជានាគ្នា
វិញក្រោយពេលដែលខ្សែភាពយន្តនេះបានថតចប់ ហើយកាលពីពេលថ្មីៗនេះក៏មានដំណឹងថាអ្នក
ទាំង ២ មានគំរោងរៀបការក្នុងពេលឆាប់ៗផងដែរ។ ខ្សែភាពយន្តរឿង The Twilight Saga: Breaking
Dawn Part 2 នឹងមានចាក់បញ្ចាំងជាសាធារណៈចាប់ពីថ្ងៃទី ២២ ខែវិច្ឆិកានេះតទៅ នៅរោងភាពយន្ត
Legend ផ្សារទំនើប CityMall ជាន់ទី ៣៕

<object style="display: block; margin-left: auto; margin-right: auto;" width="450" height="400" data="http://www.youtube.com/v/5xOSoONDpY4&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/5xOSoONDpY4&rel=1" /></object>

ដោយ៖ ម៉ូកា