ព្រះសីហនុ : កម្លាំងនគរបាល ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ៣:៣០នាទី រសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ បានឃាត់ខ្លួន ជនសង្ស័យម្នាក់ ក្រោយពីបានចាប់រំលោភ ក្មេងស្រីម្នាក់ នៅចំណុចក្រុមហ៊ុនPHV កោះឬស្សី ស្ថិតក្នុងភូមិអុង ឃុំរាម។

មន្រ្តីនគរបាល ស្រុកព្រៃនប់ បានអោយដឹងថា ជនសង្ស័យម្នាក់ឈ្មោះ ចែម បូរិទ្ឋ អាយុ ២៤ ឆ្នាំ មុខរបរកម្មករនៅកោះឬស្សី ទីលំនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាំង ស្រុកទឹឈូ ខេត្តកំពត ។ រីឯជនរងគ្រោះឈ្មោះ គ ស ម យអាយុ១៣ឆ្នាំ មុខរបរកម្មករ នៅកោះឬស្សី ស្រុកកំណើតឃុំត្រឡប់ ស្រុកត្បូងឃុំ ខេត្តត្បូងឃ្មុំ ។

បើមន្រ្តីនគរបាល បានអោយដឹងទៀតថា ក្រោយទទួលបាន សេចក្តីរាយការណ៏ នៃការចាប់ រំលោភក្មេងស្រី មិនទាន់គ្រប់អាយុនោះ ស្នងការនគរបាលខេត្ត បានបញ្ជាអោយចុះ ទៅស្រាវជ្រាវ និងឈានទៅដល់ការចាប់ខ្លួន តែម្តង។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននបស្រុកព្រៃនប់ ដើម្បីចាត់ការ បន្តទៀត៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល