CamNews

តារាម៉ូដែលជប៉ុន ចំណាយលុយ ១ សែនដុល្លារ វះកាត់ដល់ទៅ ៣០ ដង អោយដូច កូនតុក្តតាបារាំង

ជប៉ុន ៖  តារាម៉ូដែលជប៉ុននាង  Vanilla Chamu  ត្រូវបានគេផ្តល់រមងាថ្មីមួយទៀត នោះគឺ
"Plastic Sugery Cyborg" បន្ទាប់ពីនាងបានចំណាយលុយដល់ទៅ ១០ លាន យេន ដែល
ស្មើនឹង     ១២៤,៤៥០ ដុល្លារហុងកុង  ក្នុងការធ្វើការវះកាត់កែសម្ភស្ស  ដល់ទៅ ៣០ ដង
គោលបំណងចង់បានសម្រស់អោយដូចទៅនឹង កូនតុក្តតាជប៉ុន ពិតៗ។

គួរបញ្ជាក់ផងដែរថា  នាពេលថ្មីៗនេះ   នាង  Vanilla  Chamu  ពិតជាបានទទួលការទាក់
ទាញក៏ដូចជា ការគាំទ្រជាខ្លាំង ដែលញ៉ាំងអោយផលិករកម្មវិធីទូរទស្សន៍ What's wrong
with me​ ដ៏ល្បីប្រទេសជប៉ុន ក៏កំពុងធ្វើការទាក់ទង  និងបញ្ចុះបញ្ចូលនាង អោយផ្តល់ជា
កិត្តិយលក្នុងការចូលរួមកម្មវិធីទូរទស្សន៍មួយនេះ។

លើសពីនេះ   ប្រភពសារព័ត៌មានដដែល   បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា  តារាម៉ូ
ដែល នាង Chamu បានធ្វើការវះកាត់លើសពី៣០ ដងទៅទៀត ដែលនៅក្នុងនោះរួមមាន
ការធ្វើការវះកាត់កែសម្ភស្សត្រង់ ភ្នែក ច្រមុះ បណ្តុះរោមភ្នែក ធ្វើថ្ពាល់ខួច និងពង្រីកដើម
ទ្រូងជាដើម ក៏ប៉ុន្តែអ្វីដែលនាងទទួលបាននាពេលនេះ នាងមិនទាន់ពេញចិត្តណាស់ណា
នោះទេ។

ទន្ទឹមនឹងនេះ នាង Chamu ខ្លួនឯងផ្ទាល់នោះ ក៏បានបញ្ជាក់ច្បាស់ផងដែរថា នាងពិតជា
ចូលចិត្តកូនតុក្តតាបារាំងជាខ្លាំង  ដូច្នេះហើយនាងពិតជាចង់ធ្វើការវះកាត់អោយដូចកូន
តុក្តតានោះពិតប្រាកដមែន ក៏ព្រោះតែគ្មាននរណាម្នាក់ ធ្លាប់និយាយថា កូនតុក្តតាបារាំង
អាក្រក់នោះទេ៕

ដោយ ៖ ពិសី
ប្រភព ៖ អាស៊ីវ័ន