ស្របពេលដែលទូរស័ព្ទ Smartphone ប្រើប្រាស់ Processor ប្រភេទ Dual-core កំពុងទទួល
បានការពេញនិយមយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ ស្រាប់តែមានពត៌មានលេចលឺថ្មីមួយ
ទៀតហើយចេញពីខាង HTC ថាក្រុមហ៊ុននេះនឹងត្រៀមបង្ហាញវត្តមានទូរស័ព្ទថ្មីមួយទៀត
របស់ខ្លួនដែលប្រើប្រាស់ Processor ប្រភេទ 4-Core ដំបូងគេនៅក្នុងពិភពលោកយើងនេះ។
ដំណឹងនេះត្រូវបានចុះផ្សាយដោយគេហទំព័រមួយឈ្មោះ Pocketnow ហើយបើយោងតាម
អ្វីដែលទំព័រខាងលើនេះបានលើកឡើង ផលិតផថ្មីរបស់ HTC នេះមានឈ្មោះថា HTC Edge
មានអេក្រង់ ៤,៧អ៊ីងមាន resolution 1.280 x 720 pixel ប្រើប្រាស់បច្ចេកវិទ្យាការពារកូត
Gorilla Glass និងប្រើប្រាស់នូវ Processor 4-Core ថ្មីបំផុតរបស់ Nvidia សំរាប់ប្រភេទទូរស័ព្ទ
ចល័ត ដែលមានល្បឿនរហូតដល់ 1.5GHz ក្នុងមួយ core ។ មាន RAM ទំហំ 1GB ,កាមេរ៉ា
8 megapixel f2.2 aperture អាចថតវីដេអូជា Full-HD 1080p បានផងដែរ ។ HTC Edge មាន
អង្គចងចាំខាងក្នុងទំហំ 32GB, Bluetooth 4.0,HSDPA 21Mbps,មានប្រព័ន្ធសំលេងជា Beats និងដំណើរការដោយប្រព័ន្ធ Android 4.0 Ice Cream Sandwich ។
តាមផែនការ,HTC Edge នឹងចាប់ផ្តើមធ្វើចរាចរនៅលើទីផ្សារនៅចុងត្រីមាសទីមួយដើមត្រី
មាសទីពីរក្នុងឆ្នាំ ២០១២ ខាងមុខនេះ ៕
ប្រភព៖ Mashable/Pocket Now
ដោយ៖ រស្មី