នៅតាមជនបទ ស្រុកស្រែចំការមួយ មានបុរសម្នាក់ជាអ្នកកំរិះខ្លាំងណាស់ ថ្ងៃមួយគាត់ចង់ផឹកស្រា គាត់បានប្រើប្អូនអោយទៅទិញស្រា ដោយមិនអោយលុយ សូម្បីតែមួយកាក់ មួយសែនសោះ គាត់ចង់អោយប្អូនគាត់ចេញលុយអោយ ។

ប្អូនគាត់សួរ"អត់លុយផង ធ្វើយ៉ាងម៉េចទិញស្រាកើត?"បងប្រុសក៏ឆ្លើយទាំងមុខក្រាសថា"យកលុយ ទិញស្រា អ្នកណាក៏គេធ្វើបានដែរ"ប៉ុន្តែបើអត់លុយ ហើយទិញស្រាបាន អាហ្នឹងទើបគេហៅថា មនុស្សអស្ចារ្យ"ឮដូច្នេះប្អូនគាត់ដើរចេញទៅបាត់ មួយសន្ទះក្រោយមក ប្អូនប្រុសរបស់គាត់ ក៏កាន់ដបស្រា ទរទេរហុចបងប្រុស បងប្រុសឃើញដបទរទេរឆ្ងល់ហើយសួរថា"អ្ហែងអោយអញផឹកអីហាស! បើមានតែដបទរទេរ"ប្អូនប្រុសសើចហើយឆ្លើយថា"អាផឹកស្រាក្នុងដប ដែលមានស្រាអ្នកណាក៏គេអាចធ្វើបានដែរ តែបើផឹកស្រាក្នុងដប ដែលគ្មានស្រា អាហ្នឹងទើបបានគេហៅថា មនុស្សអស្ចារ្យ"៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke