(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានក្លាយជាបុគ្គលទី៤៨ ក្នុងចំណោមបុគ្គល ១០០នាក់ ដែលមានឥទ្ធិពលខ្លាំងបំផុត នៅតំបន់អាស៊ី ក្នុងឆ្នាំ២០១៤នេះ។ ចំណាត់ថ្នាក់នេះ ត្រូវបានផ្តល់ដោយ គណៈកម្មការពានរង្វាន់អាស៊ាន Asian Awards (លើកទី៤) ដោយបានធ្វើការវិនិច្ឆយ ទៅលើ ប្រជាប្រិយភាព និង ការដឹកនាំ។

យោងតាមគេហទំព័រ Asian Awards បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានក្លាយជាអ្នកដឹកនាំប្រទេស (ជានាយករដ្ឋមន្រ្តី) ចាប់តាំងពីឆ្នាំ១៩៩៨។ គេហទំព័រនេះ បន្តបញ្ជាក់ថា សម្តេចតេជោ បានផ្តើមជីវិតតស៊ូជាមន្រ្តីយោធា មុននឹងចាប់ផ្តើមប្រឡូកក្នុងឆាកនយោបាយ ហើយព្រោះតែសង្រ្គាមបានធ្វើឲ្យសម្តេច ត្រូវពិការភ្នែកម្ខាង។

លោក ស៊ី ជីនពីង គឺជាបុគ្គលនយោបាយជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមបុគ្គលដែលមានឥទ្ធិពលបំផុតនៅក្នុងតំបន់អាស៊ី។

Asian Awards ជាពានរង្វាន់មួយត្រូវបានបង្កើតឡើងនៅក្នុង ចក្រភពអង់គ្លេស ដោយមានចក្ខុវិស័យលើ តម្កើងដល់ជនទាំងឡាយ នៅក្នុងទ្វីបអាស៊ីដែលមានប្រជាប្រិយភាព និងសម្រេចបាននូវសមិទ្ធិផលល្អប្រសើរ ជាពិសេសជាមនុស្សគំរូសម្រាប់ពិភពលោក មិនថាជាផ្នែកអ្វីនោះទេ។

ពានរង្វាន់ (Asian Awards) នេះត្រូវបានបែងចែកជា ១៤ប្រភេទ ដោយក្នុងនោះរួមមានផ្នែក អាជីវកម្ម សុខុមាលភាព ការកម្សាន្ត វប្បធម៌ និងកីឡា។ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១០ ពានរង្វាន់ Asian Awards ត្រូវបានធ្វើឡើងដំបូងគេ និងរៀបចំដោយព្រះអង្គម្ចាស់ Sebastian Coe នៅលើទឹកដី ចក្រភព អង់គ្លេស ប៉ុន្តែមិនទាន់មានប្រទេសជាច្រើនចូលរួមនោះទេ។ លោក Amitabh Bachchan តារាសម្ដែងឥណ្ឌា គឺជាម្ចាស់ពានរង្វាន់ Asian Awards មុនគេបំផុត ដោយពាន់នោះមានឈ្មោះថា «ពានរង្វាន់ស្នាដៃជីវិត»៕

សូមចុចមើលចំណាត់ថ្នាក់ http://theasianawards.com/top_100.html

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល