ស្រ្តីគ្រប់រូប និង បុរសមួយចំនួន ភាគច្រើនគឺតែងតែមានការព្រួយបារម្ភពីបញ្ហាស្បែកមុខកើតមានមុន
ដែលជាបញ្ហាដ៏ចម្បងមួយសំរាប់យុវវ័យនាសម័យទំនើបបច្ចុប្បន្ន ដែលចង់ទទួលបានសម្រស់ស្បែក
មុខដ៏ស្រស់ផូរផង់ ភ្លឺចែងចាំង ម៉ដ្ឋរលោង។ នេះ គឺជាការប្រកួតប្រជែងសម្រស់ ដ៏ពេញនិយមបំផុត
ដើម្បីទទួលបានភាពទាក់ទាញពីមនុស្សនៅជុំវិញខ្លួន។ មានវិធីជាច្រើនអាចជួយអ្នកក្នុងការព្យាបាល
កំចាត់មុន នៅលើស្បែកមុខរបស់អ្នក។

ប៉ុន្តែ ថ្ងៃនេះ យើងសូមណែនាំ អ្នកឱ្យសាកល្បងប្រើប្រាស់វិធីធ្វើម៉ាសបិទមុខ ព្យាបាលស្បែកមុខមុន
បានយ៉ាងឆាប់រហ័ស ដោយវិធីធម្មជាតិងាយៗ។

វិធីទី១៖ សូមយកទឹកខ្មេះ (ធ្វើពីផ្លែប៉ម) ១ស្លាបព្រាកាហ្វេ លាយជាមួយនឹងតែបៃតង ត្រជាក់២ស្លាប
ព្រាកាហ្វេ និងស្ករស ៥ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ រួចកូរចូលគ្នាឱ្យសព្វ បន្ទាប់មក
យកវា មកលាបនៅលើស្បែកមុខរបស់អ្នក ដោយប្រើក្រណាត់ស្អាតទ្រាប់ និង ម៉ាស្សា ថ្នមៗ រយៈ
ពេល ២ ទៅ ៣នាទី ដើម្បីកំចាត់កោសិកាស្បែកងាប់ និង ជួយឱ្យស្បែកទន់ ម៉ដ្ឋ ភ្លឺរលោងគ្មានមុន។

វិធីទី២៖ សូមយកម្ស៉ៅ cinnamon ១ស្លាបព្រាកាហ្វេ លាយជាមួយនឹង ទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ រួច
កូរចូលគ្នាឱ្យសព្វ បន្ទាប់មក លាបនៅលើស្បែកមុខរបស់អ្នកដោយប្រើម្រាមដៃ ម៉ាស្សាថ្នមៗ តិចៗ
ទុករយៈពេល ១០ ទៅ ១៥នាទី រួចលាងសំអាតមុខចេញ ជាមួយនឹងទឹកក្តៅឧណ្ឌៗ ជាការស្រេច។

វិធីទី៣៖ សូមយកម្ស៉ៅរមៀតម៉ដ្ឋ ១ស្លាបព្រាកាហ្វេ លាយជាមួយនឹង ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ
និង ទឹកដោះគោ ១ស្លាបព្រាកាហ្វេ រួចកូរចូលគ្នាឱ្យសព្វ លាបនៅលើស្បែកមុខ និង ក។
ចំណំា៖ សូមព្យាបាលកំចាត់មុន តាមវិធីនេះ ឱ្យបាន ២ ទៅ ៣ថ្ងៃ ក្នុង ១សប្តាហ៍៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies