CamNews

ឃាត់ខ្លួន បុរសម្នាក់ ក្រោយវាយ ធ្វើបាប ប្រពន្ធ រួចយក ប្រេងបាតចាក់ លើរហូត សន្លប់

ភ្នំពេញ៖ បុរសម្នាក់ ត្រូវកម្លាំង នគរបាល ឃាត់ខ្លួន បន្ទាប់ពីប្រើ ហិង្សាវាយធ្វើបាប និងយកប្រេង​បាត ម៉ូតូចាក់លើ ប្រពន្ធរហូត ដល់វិលមុខសន្លប់ នៅម៉ោង៧យប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥ នៅផ្ទះគ្មានលេខ ភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

មន្ត្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ថនបូលីន ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ផ្កា ស្នាក់នៅ ផ្ទះគ្មានលេខ ភូមិភូមិព្រែកថ្មី១ សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ ឯជនសង្ស័យ ឈ្មោះកែវ ពន្លក ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ផ្កា ស្នាក់នៅ ផ្ទះជាមួយគ្នា។

មន្ត្រីនគរបាលមូលដ្ឋាន បានឱ្យដឹងទៀតថា មុនពេលកើតហេតុ បុរសជាប្តី បានមកពីលក់ផ្កាវិញ ក៏ឈ្លោះគ្នា ជាមួយ ប្រពន្ធ ពីរឿងលុយ និងវាយមួយដៃ ពេលនោះ ស្ត្រីជាប្រពន្ធ ក៏ទៅផ្ទះម្តាយបាត់ទៅ។

ក្រោយពីប្រពន្ធ ត្រឡប់មកវិញ ប្តី ខឹងក៏រករឿង រួចវាយជាច្រើនដៃ និងយកសាំងមកចាក់ គំរាម​រកដុត រួចក៏ដើរចេញ ទៅខាងក្រៅបាត់ទៅ បន្ទាប់មកក៏ត្រឡប់មកផ្ទះវិញ រករឿងទៀត និងវាយប្រពន្ធមួយដៃ រួចយកប្រេងបាតម៉ូតូ ទៅចាក់ចូលមាត់ តែស្ត្រីជាប្រពន្ធ បិទមាត់ជាប់ ពេលនោះប្តី ក៏យកប្រេងបាតចាក់លើធ្វើ ឱ្យវិលមុខសន្លប់ បាត់ស្មារតី ត្រូវបានក្រុមគ្រួសារ នាំទៅព្យាបាល នៅមន្ទីរពេទ្យជ័យជំនះ (តាខ្មៅ) ។ ចំណែកបុរស ជាប្តីត្រូវស មត្ថកិច្ចឃាត់ខ្លួនបញ្ជូនមក អធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី ។

ផ្ដល់សិទ្ធដោ៖ ដើមអម្ពិល