កាលពីយប់មិញ ក្រុមបិសាចក្រហម Manchester United ប៉ះគ្នាជាមួយនិងក្រុម Liverpool នៅទឹកដី Old Trafford ក្នុងការប្រកួត English Premier League ខណៈពេលដែល ក្រុម Manchester United កំពុងតែព្យាយាមយក តំណែងលេខ ៤ ក្នុងពូល ។

នៅក្នុងតង់ទី ១ ភាពតានតឹង បានកើតឡើង ដោយក្រុមទាំង ២ រៀបយុទ្ថសាស្ត្រ ទាំងទប់និង សម្រុក តែដល់នាទីទី ៣៤ Rafael ប៉ះបាល់ជាមួយ និងដៃក្នុង តំបន់គ្រោះថ្នាក់ ធ្វើអោយ Liverpool ទទួលបាន បាល់ពិន័យ ១១ ម៉ែត ។ Liverpool ក៏នាំមុខមុន ដែលស៊ុតបាន សំរេចដោយ Steven Gerrard នៅនាទីទី ៣៤ ។ ចូលមកដល់ តង់ទី ២ មិនទាន់បាន ប៉ុន្មានផង នៅនាទីទី ៤៦ Manchester United ធ្វើអោយមាន កំហុសម្តងទៀត អោយបាល់ពិន័យ ១១ ម៉ែតទៅ Liverpool មួយគ្រាប់ទៀត ។ គ្រាប់ទី ២ នេះដែរ ស៊ុត ដោយកីឡាករ Steven Gerrard ដដែល ។ នៅនាទីទី ៧១ Vidic ទទួលបាន កាតលឿងមួយ ហើយស្រាប់ តែដល់នាទីទី ៧៨ កីឡាករនេះ ធ្វើអោយ មាន កំហុសទៀត ក៏ទទួល បានកាតក្រហម ។ ដោយកំហុស របស់ Vidic ក្រុម Liverpool ក៏ ទទួលបាន បាល់ពិន័យ ១១ ម៉ែតជាលើកទី ៣ ដែលស៊ុតដោយ Gerrard ដដែល ។ តែប្រហែល ជា Gerrard ស៊ុតបាល់ពិន័យ ច្រើនពេកញ័រជើង ស៊ុតមិនចូលទេ ។ តែទោះជាយ៉ាងណាក្តី Liverpool មិនទាន់អស់ចិត្តទេ ខណៈពេលដែល Manchester United កំពុងតែ បាក់ស្បាត Suarez ក៏បន្ថែម មួយគ្រាប់ទៀត នៅនាទីទី ៨៤ ។ ចប់ការប្រកួត Manchester United ចាញ់ Liverpool ក្នុងលទ្ធផល ០ ទល់ ៣ ៕

<object width="500" height="400" data="http://www.youtube.com/v/TUEglS0R22E&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/TUEglS0R22E&rel=1" /></object>

ដោយ ៖ កុសល
ប្រភព ៖ livescore,youtube