ស៊ីដនី ៖ ក្មេងៗដែលបានស្រូបផ្សែងបារីពីឪពុកម្តាយ និងមានហានិភ័យខ្ពស់ទាក់ទង
និងបញ្ហាសុខភាពនាពេលដ៏ខ្លីខាងមុខ ពោលគឺនៅពេលដែលពួកគេពេញវ័យ នេះបើ
យោងតាមការសិក្សាស្រាវជ្រាវថ្មីៗនេះ។

មជ្ឍមណ្ឌលស្រាវជ្រាវ Menzies ( The Menzies Research Institute ) បានប្រមូលទិន្នន័យពី
ប្រទេសហ្វាំងឡង់ និងប្រទេសអូស្រ្តាលី ដែលធ្វើការវិភាគទៅលើក្មេងៗកាលពី២០ឆ្នាំមុន ដែល
មកដល់ពេលនេះ ពួកគេមានអាយុជាង៣០ឆ្នាំ។ ទិន្នន័យនេះបង្ហាញអោយឃើញថា ក្មេងដែល
បានស្រូបផ្សែងបារីគឺមានភាពយឺតទាក់ទងទៅនិងការលូតលាស់របស់គេ ហើយការដែលស្រូប
ផ្សែងនេះក៏ជាហេតុធ្វើអោយសុខភាពសរសៃឈាមបេះដូងចុះខ្សោយ។ អ្នកសិក្សាស្រាវជ្រាវម្នាក់
ឈ្មោះ Seana Gall បាននិយាយថា តាមការសិក្សាស្រាវជ្រាងរកអោយឃើញថា អ្នកដែលបាន
ស្រូបផ្សែងបារី និងមានបញ្ហាសុខភាពយ៉ាងខ្លាំង ហើយនេះក៏ជាការស្រាវជ្រាវដំបូង ដែលបាន
អោយដឹងថាវានិងមានផលប៉ះពាល់រយៈវែងទាក់ទងនិងសុខភាពសរសៃឈាម។ ពួកយើងបាន
ដឹងថា សុខភាពសរសៃឈាមបានដំណើរការយឺត ដោយពួកយើងបានដឹងតាមរយៈការវាស់ស្ទង់
និងសមត្តភាពសរសៃឈាមក្រហមនៅក្នុងដៃ។ ពួកយើងក៏បានអោយដឹងថា កាលដែលក្មេងៗ
បានស្រូបផ្សែងបារីពីឪពុកម្តាយ នោះពួកគេនិងមានភាពយឺតក្នុងការលូតលាស់ផ្នែកសរីរាង្គ និង
ជាហេតុធ្វើអោយសុខភាពបេះដូងចុះខ្សោយនាពេលដ៏ខ្លីខាងមុខ។ ផលប៉ះពាល់បានបង្ហាញ
អោយឃើញនៅរយៈពេល ២៧ឆ្នាំក្រោយមកក្រោយពីពួកគេបានស្រូបផ្សែងបារី។ សារធាតុគីមី
ដែលមាននៅក្នុងផ្សែងបារី វាមានឥទ្ធិពលដែលធ្វើអោយប៉ះពាល់ដល់សរសៃឈាមខាងក្នុង។
បើយោងតាមរបាយការណ៏របស់ អង្គការសុខភាពពិភពលោក WTO វាយតម្លៃអោយដឹងថា ៤០
ភាគរយនៃក្មេងៗទូទាំងពិភពលោកដែលបានស្រូបផ្សែងបារីពីឪពុកមា្តយនិងអ្នកជុំវិញខ្លួន ដែល
ជាហេតុធ្វើអោយក្មេងៗស្លាប់ដល់ទៅ ៦០០,០០០នាក់រៀងរាល់ឆ្នាំដោយសារការស្រូបផ្សែងបារី៕

ដោយ ៖ មង្គល
ប្រភព ៖ Channelnewsasia