រញ្ជួយដីមួយដែលមានកំរិត ៦.៨រ៉ិចទ័របានកើតឡើងនៅក្នុងទឹកក្បែរកោះ អូគីណាវ៉ានៅក្នុង
ថ្ងៃអង្គារនេះ ម៉ោង ១១៖៥៩ ម៉ោងក្នុងតំបន់ប៉ុន្តែមិនទាន់មានការប្រកាសអំពីរលកយក្ស
ស៊ូណាមិនៅឡើយទេនេះបើតាមការចេញផ្សាយរបស់ភ្នាក់ងារសហរដ្ឋអាមេរិចនឹងជប៉ុន។
ការរញ្ជួយបានកើតឡោងនៅក្នុងសមុទ្រចិនភាគខាងកើតដែលមានចំងាយប្រមាណ២១៨
គីឡូមែត្រខាងលិចតំបន់ ណាហា, ខេត្ត អូគីណាវ៉ា ដែលមានជំរៅញ័រ ២២២គីឡូមែត្រ។
មិនទាន់មានសេចក្តីរាយការណ៍ពីការរបួសនឹងទំហំនៃការខូចខាតនៅឡើយទេ។ប្រទេស
ជប៉ុនត្រូវបានចាត់ទុកថាជាប្រទេសដែលមានរញ្ជួយដីញឹកញាប់មួយនៅលើពិភពលោក
ព្រោះជប៉ុនស្ថិតនៅក្នុងតំបន់១ក្នុងចំនោមបួន ដែលទទួលនៅគ្រោះរញ្ជួយដីធំៗ ជាង២០ភាគរយជារៀងរាល់ឆ្នំាំ។គួរបញ្ជាក់ថាជប៉ុនបានទទួលរងនៅរលកយក្សស៊ូណាមិ
ម្តងហើយកាលពីថ្ងៃទី១១ខែមិនាកន្លងទៅដែលមានសំលាប់មនុស្សជាង ២២,០០០នាក់ នឹងបានធ្វើអោយប៉ះពាល់ដ៏រោងចក្រនុយក្លេអ៊ែរ Fukushima ដែលទើបតែបើកអោយដំណើរ
ការឡើងវិញនៅថ្ងៃទី២ ខែវិច្ឆការនេះអែង៕
ដោយ
វឌ្ឍនា