ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង សាច់សទ្រលុកទ្រលន់ កញ្ញា សរ ស៊ុនណារី ហៅ ការ៉ា ត្បិតតែទើបល្បីឈ្មោះបង្គួរ ក្នុងអាជីពអ្នកសិល្បៈ និងកំពុងតែ ក្រសោបទាញយកឱកាស ទីផ្សារល្បីឈ្មោះ នៅក្នុងវិស័យចម្រៀង ក្នុងរយៈពេលជិត១ឆ្នាំនេះ ក៏ពិតមែន តែនាងបានធ្វើឱ្យទស្សនិកជន ដាក់ការចាប់អារម្មណ៍ច្រើនគួរសម ទៅលើភាពស៊ីវីល័យ ការលេងខ្លួនហ៊ឺហារបស់នាង ខុសស្រឡះពីអ្នកសិល្បៈរួមជំនាន់ ខណៈដែលភាពហ៊ឺហានេះ ជាមន្ទិលសង្ស័យមួយ របស់ទស្សនិកជន ដែលអាចមានអ្នកណាម្នាក់ ជួយទំនុកបម្រុងដល់នាងជាពិសេ។

តារាច្រមុះស្រួច សាច់សខ្ចីដូចបណ្តូលចេក កញ្ញា ការ៉ា បច្ចុប្បន្ននេះ ត្រូវបានមហាជន មើលឃើញថា អាជីព សិល្បៈរបស់នាង សព្វថ្ងៃហាក់កំពុងតែមានហាងឆេងទីផ្សារច្រើន ក្នុងវិស័យចម្រៀង ដោយកន្លងមកនាង មានឱកាសបានចេញទៅសម្ដែង នៅក្នុងប្រទេសអូស្រ្តាលីទៀតផង។ មិនតែប៉ុណ្ណោះ ក្នុងរយៈពេលនេះ តារាចម្រៀងស្រី របស់ផលិតកម្ម ប៊ិកមែន កញ្ញា ការ៉ា ក៏ហាក់មានភាពហ៊ឺហារ ជាមួយនឹងការប្រើប្រាស់សម្ភារៈ មានតម្លៃថៃ្លៗខុសប្លែក ពីពេលមុន។

ជាក់ស្ដែងថ្មីៗនេះ ត្រូវគេសង្កេតឃើញថា ទាំងការតុតែងខ្លួនខាងក្រៅ ក៏ដូចជានៅលើបណ្តាញ ទំនាក់ទំនងហ្វេសប៊ុក របស់តារាស្រី ការ៉ា គឺនាងតែងបញ្ចេញនូវ រូបថតប្លែកៗគ្នាជាច្រើន បន្តបន្ទាប់ ព្រមជាមួយការលេងស្ទីលម៉ូដសម្លៀកបំពាក់ និងការសម្ញែងសម្ភារៈមានតម្លៃថ្លៃ បង្អួតមិត្តភក្តិជុំវិញខ្លួន ។ ចំពោះសកម្មភាពបង្ហាញ ពីភាពហ៊ឺហារ របស់កញ្ញា ការ៉ា អំឡុងពេលនេះ កំពុងមានមន្ទិលមួយចំនួន លើកឡើងថា ទំនងតារារូបនេះ ទទួលបានការ ឧបត្ថម្ភជ្រោមជ្រែង ពីប្រភពពីក្រោយខ្នង ណាមួយជាមិនខាន។

បើតាមទស្សនៈ ពីមជ្ឈដ្ឋានអ្នកនិយមតាមដាន រឿងតារាខ្មែរ បានលើកឡើងថា ការ៉ា ចាប់តាំងពីលេចដំណឹងស្នេហ៍ជាមួយបុរសអ្នកជំនួញ ក្រៅស្រុកនោះមក ឃើញថា នាងហាក់ដូចជា មានយឺអ៊ុនខ្ពស់ខ្លាំង ។ ម្យ៉ាងវិញទៀត បើក្រឡេកមើល ពីជីវភាពរស់នៅផ្ទាល់ខ្លួន ឯណោះវិញ ស្រីស្រស់រូបនេះ ក៏កំពុងតែមានសេចក្តីសុខ ជាមួយ នឹងភាពហ៊ឺហារការលេងខ្លួន ប្រើសម្ភារៈថ្លៃៗមិនចាញ់ តារាស្រីឯទៀតប៉ុន្មានឡើយ ។

ប្រភពបន្តថា ស្ថិតក្នុងស្ថានភាពបែបនេះ ទំនងតារាចម្រៀងមុខស្រស់ ការ៉ា អាចនឹងមានអ្នកនៅពីក្រោយខ្នង ចំពោះភាពហ៊ឺហារទាំងនេះ ។ ដោយហេតុថា ថ្មីៗកន្លងមកធ្លាប់មានដំណឹងថា មានអ្នកជំនួញឆ្លងទ្វីបក្រៅស្រុកពេញចិត្ត ចង់យកធ្វើជាគូស្នេហ៍ ដោយសន្យាផ្តល់គ្រប់យ៉ាង ឱ្យនាង។

នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥នេះ គេហទំព័រ LookingTODAY មិនទាន់អាចទំនាក់ទំនង ដើម្បីស្វែងរកសុំការបំភ្លឺពីកញ្ញា ការ៉ា ជុំវិញការលើកឡើងនេះ បាននៅឡើយទេ។ ដូច្នេះ LookingTODAY និងព្យាយាមស្វែងរកការបំភ្លឺពីកញ្ញា ការ៉ា នៅពេលក្រោយ ដើម្បីឲ្យមហាជនអស់ការសង្ស័យ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល