CamNews

សត្វខ្លា ស៊ីមនុស្ស អស់ ១០នាក់ នៅឥណ្ឌា

ទ្បាក់ណាវ៖ សត្វខ្លាញីមួយក្បាល នៅភូមិភាគខាងជើងប្រទេសឥណ្ឌា បានស៊ីមនុស្សអស់១០នាក់ ក្នុងរយៈពេលតែ ៦សបា្ដហ៍ បន្ទាប់ពីវាគេចរួចពីអន្ទាក់ ដោយអ្នកប្រមាញ់ម្នាក់ បានយកកូនសត្វគោញី ដាក់នុយ។

យោងតាម សារព័ត៌មានជប៉ុន ថែមហ៍ បានចេញផ្សាយនៅថ្ងៃ ពុធ ទី ១២ ខែកុម្ភៈ ឆ្នាំ២០១៤ បានឲ្យដឹង ថា សត្វខ្លាញីមួយក្បាលនេះ បានវង្វេងផ្លូវចេញមកពីឧទ្យានជាតិដ៏ចំណាស់ ជាងគេបំផុត របស់ប្រទេស ឥណ្ឌា មានឈ្មោះថា Jim Corbett ដែលត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ១៩៣៦ សម្រាប់សត្វខ្លា Bengal ដែលសត្វជិតផុតពូជ។

ជនរងគ្រោះ ចុងក្រោយគេបំផុតបង្អស់នោះ គឺបុរសវ័យចំណាស់ ម្នាក់ អាយុ ៥០ឆ្នាំ ដែលត្រូវបានគេរក ឃើញ នៅក្នុងព្រៃ កាលពីថ្ងៃអាទិត្យកន្លងទៅ នៅខាងក្រៅភូមិនៃ រដ្ឋ Uttarakhand Kalgarh នេះបើ យោងតាម Saket Badola នាយករងនៃ ឧទ្យានជាតិ៕