កាលពីវេលាម៉ោង ១០ ថ្ងៃម្សិលមិញ (ថ្ងៃទី ៦ មីនា) នៅលើគេហទំព័រ Taobao បានធ្វើពិធី លក់ដេញ ថ្លៃ ទូរស័ព្ទចាស់មួយរបស់ តារាសម្តែងដ៏សង្ហាល្បីឈ្មោះរបស់កូរ៉េគឺ លោក Lee Min Ho ។ ទូរស័ព្ទនេះ ត្រូវបានគេដាក់ចេញតំលៃដេញថ្លៃចាប់ផ្តើមដំបូង ចំនួនតែ ៣៨០ យន់ (ប្រហែល ៦២ ដុល្លារ) ប៉ុណ្ណោះ។ ជាក់ស្តែងក្រោយនោះតែ ១៥នាទី មានអ្នកគាំទ្រម្នាក់ បានឲ្យតំលៃដល់ទៅ ១៨៥១៦០ យន់ (ប្រហែលនឹង ៣០២២០ ដុល្លារ) ដើម្បីទិញយកទូរស័ព្ទមួយគ្រឿងនេះ។

ចំនួនខាងលើនេះ បានឈប់ ទ្រឹងរយះពេល ២ម៉ោង។ បន្ទាប់មកក៏ស្រាប់តែលេចចេញ នូវអ្នកគាំទ្រ ម្នាក់ផ្សេងទៀត បានឲ្យតំលៃ ឡើងដល់ ១៨៥២៦០ យន់ (ប្រហែលនឹង ៣០២៣៧ ដុល្លារ)។ បើតាម អ្នករៀបចំកម្មវិធីដេញថ្លៃ ចំនួនចុងក្រោយនេះ វាលើសពីចំនួនដាក់ចេញ ដល់ទៅ ៤៨៧ ដងឯណោះ។

ចំណែកឯខាងអ្នកតំណែងរបស់ Taobao បានឲ្យដឹងថា ព្រឹត្តិការណ៍ដាក់ដេញថ្លៃរបស់ពួកគេ នឹងបញ្ចប់ នៅថ្ងៃទី ៨ ខែមីនា ស្អែកនេះ ជាមួយនឹងវត្ថុប្រើប្រាស់របស់ អ្នកសិល្បៈល្បីឈ្មោះ ដែលលើកយកមក ដាក់ដេញថ្លៃមានដូចជា សម្លៀកបំពាក់ កាំបិត វែនតា ជាដើម។ ក្នុងនោះ ទូរស័ព្ទរបស់ Lee Min Ho មានភាពលេចធ្លោ ទទួលការចាប់អារម្មណ៍ ច្រើនជាងគេបំផុត។

គួរបញ្ជាក់ផងដែរថានៅក្នុងទូរស័ព្ទ ដែលបានដាក់ដេញថ្លៃរបស់ Lee Min Ho មានផ្ទុកនូវរូបភាពផ្ទាល់ ខ្លួនរបស់តារារូបនេះ ជាមួយនឹងមិត្តភក្តិ និងអ្នកគាំទ្រ ជាច្រើនសន្លឹក ផងដែរ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14