"ទើបតែប៉ះទង្គិច ពេលធ្វើការចុះចតនៅ San Francisc។ ផ្នែកកន្ទុយនៃយន្តហោះ ត្រូវបានខូច
ខាតខ្លាំង។ មនុស្សទាំងអស់នៅក្នុងយន្តហោះ ហាក់ដូចជាមិនអីទេ។ ខ្ញុំមិនមានកើតអ្វីឡើយ។
ពិតជាប្លែកចិត្តខ្លាំងណាស់។", David Eun បានក្លាយទៅជាមនុស្សដំបូងគេ ដែលមានវត្តមាន
នៅលើយន្តហោះ Boeing 777 បានចែករំលែកនៅលើអ៊ីនធឺណេត ស្តីពីឧបទ្ទេវហេតុ នៃការ
ប៉ះទន្គិចយន្តហោះនេះ។

តាមប្រភពពី Forbes, David Eun គឺជាបុគ្គលិកម្នាក់ដែលទទួលខុសត្រូវផ្នែក ផ្សព្វផ្សាយពាណិជ្ច
កម្មទូរស័ព្ទរបស់ Samsung និងជាអ្នកធ្វើដំណើរម្នាក់ នៅក្នុងយន្តហោះ Boring 777 របស់ក្រុម
ហ៊ុនអាកាសចរណ៍ Asiana ដែលបានជួបឧបទ្ទេវហេតុ កាលពីល្ងាចថ្ងៃទី ៦ ខែកក្កដា កន្លងទៅ
នេះ នៅព្រលានយន្តហោះអន្តរជាតិ San Francisco សហរដ្ឋអាមេរិច។

រូបភាពត្រូវបាន Eun បង្ហោះឡើងបណ្តាញទំនាក់ទំនងសង្គម Path ហើយត្រូវបានសារព័ត៌មាន
ជាច្រើននាក់ផ្សាយត យ៉ាងឆាប់រហ័ស។ តាមរយះរូបភាពនោះ បានបង្ហាញឲ្យឃើញថា អ្នកធ្វើ
ដំណើរជាច្រើននាក់ កំពុងរត់ចេញពីទ្វារយន្តហោះ ប៉ុន្តែក៏មានអ្នកមួយចំនួនឈប់ ថតរូបតាម
ទូរស័ព្ទផងដែរ។

បន្ទាប់ពីរួចផុតពីគ្រោះថ្នាក់ លោក Eun បានបដិសេធពីបទសម្ភាសន៍ជាមួយ CNN ហើយបាន
ស្រាយបញ្ជាក់ថា គាត់បង្ហោះរូបភាព គឺគ្រាន់តែចង់ឲ្យមនុស្សគ្រប់គ្នាបានដឹងថា មនុស្សជាច្រើន
នាក់ដែលជិះនៅលើយន្តហោះនោះ គឺនៅមានសុវត្ថិភាព បើទោះជាបានជួប គ្រោះថ្នាក់ដ៏គួរឲ្យ
រន្ធត់នេះ៕

ដោយ៖ សិលា
ប្រភព៖ VE