BMW M5 កំណែថ្មីគ្រោងនឹងត្រូវបញ្ចេញលក់ក្នុងទីផ្សារនាដើមឆ្នាំ២០១២ ខាងមុខនេះអាច
ជាសេរី ឆ្នាំ ២០១៣។
នៅក្នុងពិធីតាំងពិព័ណ៍រថយន្ដ សៀងហៃ ២០១១ ដែលត្រូវបានប្រព្រឹតឡើងកាលពីខែមេសា
ឆ្នាំ ២០១១ កន្លងទៅ BMW បានបង្ហាញ ម៉ូដែល concept របស់ប្រភេទរថយន្ត BMW M5 Twin-Turbo V8 សេរី 2013 ដែលនេះជា រូបភាពដំបូងនៃ ម៉ូដែល ម៉ាស៊ីន V8 4.4L ដែលត្រូវ
បានធ្វើឱ្យប្រសើរឡើងដល់ទៅពីរដងបើធៀបនឹងសេរីមុន។
យោងតាមគេហទំព័រ bmwblog.com បានឱ្យដឹងថា ម៉ស៊ីនដែលត្រូវបំពាក់សម្រាប់ BMW M5 ជំនាន់ថ្មីនេះគឹជា ម៉ូដែល កំណែថ្មីរបស់ ម៉ាស៊ីន S63 ដែលបច្ចុប្បន្នប្រើប្រាស់សម្រាប់រថយន្ដ
X5 M និង X6 M នឹងផ្ដល់កម្លាំង ៥៧៨ សេះ និងមានកម្លាំងបង្វិល( torque) 530 lb-ft។ ប្រសិន
ជាដូច្នេះមែន ម៉ាស៊ីន V8 នេះ នឹងមានកម្លាំងខ្លាំងជាង ម៉ាស៊ីន V10 ដែលបច្ចុប្បន្នត្រូវបាន
បំពាក់សម្រាប់រថយន្ដ M5 សេរី ២០១០ ដែលមានកម្លាំង ៥០០សេះ និងកម្លាំងបង្វិល 383
lb-ft)។
ក្រុមហ៊ុនរថយន្ដ BMW បានឱ្យដឹងថា ម៉ាស៊ីន V8 ប្រើសម្រាប់រថយន្ត M5 ជំនាន់ថ្មីនេះនឹង
មានប្រអប់លេខពាក់កណ្ដាលស្វ័យប្រវត្ដប្រភេទ ៧ លេខ Drivelogic ។ ប្រអប់ ៧ លេខ
នេះអាចនឹងត្រូវបានបំពាក់ទៅតាមការពេញចិត្តសម្រាប់រថយន្ដនៅទីផ្សារអាមេរិក។ ម៉ាស៊ីន
V8 4.4L បង្កើតកម្លាំងទ្វេគុនដែលបំពាក់សម្រាប់រថយន្ដ BMW M5 សេរីថ្មី នេះគឺជា កំណែថ្មី
របស់ម៉ាស៊ីន S63 ដែលបច្ចុប្បន្នត្រូវបានប្រើប្រាស់សម្រាប់រថយន្ដ X5 M និង X6 M
កាសែតមួយចំនួននៅ អ៊ឺរ៉ុប បានសន្និដ្ឋានថា រថយន្ដ BMW M5 សេរីថ្មីនេះនឹងមានលទ្ធភាព
បង្កើនល្បឿនពី ០ ឡើងដល់ ១០០ គម/ម៉ោង តែក្នុងរយៈពេល ៤,៤ វិនាទីប៉ុណ្ណោះ ហើយ
ល្បឿនលឿនបំផុតឡើងដល់ ២៥០ គម/ម៉ោង ដោយកម្រិតនៃល្បឿននេះ អាចផ្លាស់ប្ដូរទៅ
តាមទីផ្សារនិមួយៗ។
ក្រុមរថយន្ដនេះ ក៏បានឱ្យដឹងដែរថា រថយន្ដ M5 ម៉ាស៊ីន V8 នឹងមានមុខងារផ្អាកបញ្ឆេះ ម៉ា
ស៊ីនដោយស្វ័យប្រវត្តដែលជួយបង្កើនប្រសិទ្ធិភាពប្រើប្រាស់ប្រេងនិងបន្ថយកម្រិតផ្សែង
ប្រមាណ ២៥%។ រថយន្ដ M5 ត្រូវបានបំពាក់ដោយប្រព័ន្ធផ្អាកដំណើរការ និងប្រព័ន្ធកាច់
ចង្កូត M ប្រភេទកីឡារួមនិងប្រព័ន្ធកង់ធ្វើពីលោហធាតុផ្សំ ២០ អ៊ីន្ឈព្រមទាំងសម្បក
265/35ZR20 ដែលមានសុវត្ថិភាពខ្ពស់។
រូបភាពពិតអំពីរថយន្ដ M5 ជំនាន់ទី៤ ម៉ូដែលផលិតជាក់ស្ដែងនេះត្រូវបានគេបង្ហាញកាលពី
ខែមិថុនានេះ ហើយវាត្រូវបានដាក់បង្ហាញក្នុងពិធីតាំងពិព័ណ៍រថយន្ដ Frankfurt 2011 កាល
ពីខែកញ្ញាកន្លងទៅ។ រថយន្ដនេះអាចនឹងមានតម្លៃ ១០០.០០០ ដុល្លារអាមេរិក ក្នុងមួយ
គ្រឿង៕
ដោយ ៖សូរីយ៉ា
ប្រភព ៖ Inside Line/ M5board