(កាណាដា)៖ តារាកំប្លែងម្នាក់ត្រូវបានតុលាការបញ្ជាឲ្យបង់ប្រាក់រាប់ម៉ឺនដុល្លារទៅឲ្យអ្នកចម្រៀងពិការភាពម្នាក់បន្ទាប់ពីលេងសើចមិនទំនង ដែលគេចាត់ទុកថាជាទង្វើខុសសីលធម៌។

តុលាការក្រុងកេប៊ិច ប្រទេសកាណាដា បានសម្រេចឲ្យ Mike Ward បង់ប្រាក់ជម្ងឺចិត្ត $42,000 ទៅឲ្យតារាចម្រៀងវ័យក្មេងអាយុ១៩ឆ្នាំឈ្មោះ Jeremy Gabriel ដែលជាមនុស្សពិការដោយក្នុងនោះប្រាក់ចំនួន $35,000 បង់ឲ្យ Gabriel និង $7000 ទៀតបង់សម្រាប់ម្តាយតារាចម្រៀងរូបនេះ ព្រោះតែទង្វើនិយាយស្តីលេងសើចខុសសីលធម៌។

តារាកំប្លែង Ward អះអាងថា គាត់មានសិទ្ធិនិយាយលេងសើចហើយក៏មិនចង់ធ្វើឲ្យប៉ះពាល់នរណាដែរតែសម្តីរបស់តារាកំប្លែង Ward ដែលនិយាយថា Gabriel ឈឺអាចនឹងស្លាប់ ឬក៏ថាគេអាក្រក់នោះត្រូវបាន Gabriel ចាត់ទុកថាជាសម្តីមិនសមរម្យទាល់តែសោះវាធ្វើឲ្យប៉ះពាល់កិត្តិយសនិងហាក់ដូចជាកំពុងគំរាមជីវិតរបស់គាត់ដែលពេលខ្លះខ្លួនគិតចង់ធ្វើអត្តឃាតទៀតផង៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង