អ្វីដែលអាចទាក់ទាញបុរសដោយងាយ នោះគឺសំដីដ៏ប៉ិនប្រសប់របស់ស្រ្ដី។ ខាង
ក្រោមនេះគឺជាឃ្លាមួយចំនួនដែលធានាថាអ្នកនឹងអាចបង្វក់ស្វាមីអ្នកបានទាំង
ស្រុងនិងមានរាត្រីដ៏អស្ចារ្យជាមួយគ្នាក្រៅពីអ្នកបាននិយាយទៅកាន់ស្វាមី។
មើលទៅបងអស្ចារ្យណាស់ថ្ងៃនេះ
អ្នកមិនចាំបាច់ប្រៀបធៀបដៃគូរបស់អ្នកថាស្អាតសង្ហារដូចពួកតារានោះទេ គ្រាន់តែការ
សរសើរដ៏សាមញ្ញមួយឃ្លាដូចខាងលើក៏គ្រប់គ្រាន់សម្រាប់ឱ្យបុរសនោះសប្បាយចិត្ត
បានដែរ។នៅពេលបុរសយល់ថា រាងកាយរបស់ខ្លួនមានភាពទាក់ទាញ នោះពួកគេនឹង
មានភាពជឿជាក់នៅចំពោះមុខអ្នក ហើយឈុតឆាកស្នេហាដ៏រំជើបរំជួលអាចកើតមាន
ឡើងនាពេលនោះ។
អូនដឹងថាបងហត់នឿយច្រើនក្នុងការមើលថែកូនៗ អូនពិតជាមានមោទនភាព
ចំពោះបងខ្លាំងណាស់!
ពួកមានពុកមាត់តែងរវល់បំពេញការងារនៅខាងក្រៅផ្ទះ ពួកគេគ្មានពេលសម្រាប់ជួយធ្វើ
ការផ្ទះនោះទេ ហើយការងារផ្ទះទាំងអស់ត្រូវបានប្រពន្ធជាអ្នកទទួលខុសត្រូវ។ប៉ុន្ដែប្រសិន
មានថ្ងៃណាមួយ ស្វាមីអ្នកបានជួយធ្វើការផ្ទះ ដូចជាមើលថែកូន លាងបង្គន់គក់ខោអាវជា
ដើម អ្នកគួរតែប្រើពាក្យល្អៗដើម្បីសរសើរគាត់។នេះគឺជាវិធីដែលអាចជំរុញឱ្យស្វាមីអ្នកធ្វើ
ការបានល្អជាងមុន។
អូនធ្វើម្ហូបដែលបងចូលចិត្ត!
ស្នេហារបស់បុរសក៏អាចកើនឡើងតាមរយៈក្រពះ បើអ្នកគ្រប់គ្រងក្រពះរបស់គេបាននោះ
អ្នកអាចគ្រប់គ្រងស្ទើរតែទាំងស្រុងលើបុរសនោះ។ចូរធ្វើម្ហូបថ្មីៗនិងធ្វើអាហារដែលស្វាមីអ្នក
ចូលចិត្តឱ្យបានឆ្ងាញ់បំផុត។បើអ្នកមានវិធីបំពេញចិត្តភាគីម្ខាងទៀតក្នុងការហូបចុក បើទោះ
ជាគាត់មានការហត់នឿយពេញមួយថ្ងៃក៏ដោយ គាត់នៅតែត្រៀមខ្លួនជានិច្ចសម្រាប់តម្រូវ
ការរបស់អ្នក។
យប់នេះនៅជាមួយអូនណា៎បង!
យោងតាមក្រុមអ្នកជំនាញការ ផ្លូវភេទដែលអស្ចារ្យបំផុតគឺនៅក្នុងអំឡុងពេញណាត់ជួបគ្នា
ព្រោះថាមិនមែនពេលណាក៏អ្នកទាំងពីរនៅក្បែរគ្នានោះទេ ដូច្នេះរឿងនេះមិនគួរឱ្យធុញ
ទ្រាន់ឡើយ។ ពាក្យអញ្ជើញប្រកប់ដោយភាពទាក់ទាញនឹងជួយឱ្យអ្នកនិគាត់មានរាត្រី
ស្នេហ៍មួយអស្ចារ្យជាងឡើងឋានសួគ៌ទៅទៀត។
អូនចង់ នៅពេលនេះណា៎បង!
ជួនកាល បុរសមានភាពសាមញ្ញណាស់ បើសឹនអ្នកចង់រួមមេត្រី នៅពេលណានោះ អ្នកគួរ
តែនិយាយប្រាប់គាត់ វាជាការងាយស្រួលណាស់។តែបើអ្នកមានអារម្មណ៍ថាអៀនខ្មាស
អ្នកគ្រាន់តែស្លៀកពាក់ឈុតគេងដ៏សិចស៊ីហើយមកក្បែរស្វាមីអ្នកនិងអង្អែលត្រង់តំបន់
ស្រើបស្រាលបំផុតរបស់គាត់។វាប្រាកដណាស់ថា ពុំមានបុរសណាម្នាក់អាចទ្រាំបាននៅ
ពេលនារីដែលខ្លួនស្រលាញ់ធ្វើបែបនេះ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ dt