កាលពីព្រឹកថ្ងៃអាទិត្យទី ១៣ កន្លងទៅ នៅក្រុង Bali (Indonesia) ក្រុមមន្ត្រីជាន់ខ្ពស់
ASEAN បានធ្វើការពិភាក្សាដោយឡែកមួយអំពីច្បាប់សម្រាប់សមុទ្រចិនខាងត្បូង
(COC) ។
រូបតំណាង
ក្រុមអ្នកជំនាញការមកពីបណ្ដាប្រទេសជាសមាជិក ASEAN បានពិភាក្សាអំពីភាពចំបាច់
ដែលត្រូវធ្វើការបញ្ចេញសកម្មភាពជាម្ចាស់ការជំរុញឱ្យមានការបង្កើតបទបញ្ជាមួយដែល
មានលក្ខណៈជាច្បាប់ប្រកបប្រសិទ្ធិភាពខ្ពស់ក្នុងការកៀបសង្កត់ទៅលើសកម្មភាពនានា
របស់បណ្ដាភាគីដែលពាក់ព័ន្ធនឹងបញ្ហានៅលើសមុទ្រចិនខាងត្បូង។
កិច្ចប្រជុំនេះក៏បានលើកឡើងនូវទិសដៅកំណត់ជាមួលដ្ឋានមួយចំនួនអំពីគោលការណ៍
ខ្លឹមសារ វិធីបង្កើត ដំណោះស្រាយជាដើម រួមនិងកិច្ចសហប្រតិបត្តិការណ៍ជាមួយ
ចិនដើម្បីដោះស្រាយបញ្ហានេះផងដែរ។
តំបន់សមុទ្រចិនខាងត្បូង
កិច្ចប្រជុំនេះមានអត្ថន័យសំខាន់បង្ហាញអំពីការយកចិត្តទុកដាក់ និងខំប្រឹងប្រែងរបស់
ASEAN ក្នុងការជំរុញឱ្យមានការបង្កើតបទបញ្ជា COC ក្នុងពេលឆាប់ៗខាងមុខ ដើម្បី
រាយការណ៍ជូនមេដឹងនាំជាន់ខ្ពស់ក្នុងកិច្ចប្រជុំកំពូល ASEAN-19 ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ the-diplomat/vn+