CamNews

No More មិនចង់ធ្វើជា ស្រីកំណាន់ បុរសមានម្ចាស់

ភ្នំពេញ៖ ជាទូទៅសម្រាប់ អ្នកសិល្បៈ ស្ទើរតែគ្រប់ស្រទាប់វណ្ណៈ នៅពេលចូល ប្រឡូក ក្នុងវិស័យសិល្បៈ ជាពិសេសតារា ស្រីៗមានឈ្មោះល្បីបង្គួរ តែងតែជួបប្រទះ នឹងព័ត៌មាន ចចាមអារ៉ាម មានអ្នកទ្រព្យស្ដុក សម្បូរដុល្លារ មានអំណាច ជាច្រើន ព្យាយាមយក ទ្រព្យមកបោះធ្វើជានុយ ទាក់ទាញការ ចាប់អារម្មណ៍ និងស្រវ៉ាយកបេះដូង របស់តារាស្រីទាំងនោះ មកឃុំគ្រង ធ្វើជាស្រីកំណាន់ចិត្ត និងជាជំទាវតូចជាដើម។ ទន្ទឹមនឹងគ្នានេះ តារាសម្តែង កំពុងតែ បោះជំហានល្បី ឈ្មោះក្នុងសិល្បៈ កញ្ញា អន រ៉ាស៊ីសុមេត្តា ហៅ No More បានបង្ហើបឲ្យដឹងថា បើទោះជានាង ជាតារារះថ្មី កំពុងស្រវា ចាប់ប្រជាប្រិយភាព ក៏ពិតមែន តែនាងបានតាំង ចិត្តរួចជាស្រេច ហើយថាមិនចង់ប្រាថ្នា ធ្វើជាស្រី កំណាន់ចិត្ត របស់បុរសអ្នកមានទ្រព្យណា ម្នាក់ឡើយ ជាពិសេសអ្នក ដែលមានភរិយារួច ។

ថ្លែងប្រាប់ គេហទំព័រ LookingTODAY ដោយផ្ទាល់ កាលពីពេល កន្លងទៅថ្មីៗនេះ កញ្ញា No More បានប្រាប់ ឲ្យដឹងថា ពេលនេះ នាងនៅមិនទាន់ មានម្ចាស់ បេះដូងឡើយ ព្រោះចង់ ទុកពេលវេលា សម្រាប់ការងារ សិល្បៈ ស្តារប្រជាប្រិយភាព ឲ្យលេចធ្លោជាងនេះសិន ។ ចំពោះរឿងដែលមានអ្នកតាម សុំស្នេហ៍នោះ គឺតែងតែមានហើយ គ្រាន់តែនាង មិនទាន់ បើកបេះដូងទទួល ព្រោះមិនទាន់ច្បាស់ថា អ្នកមកផ្តើមស្នេហ៍នោះ ជាបុរសទំនេរឬ ក៏ជាប់រវល់ (មានគ្រួសារ) នោះទេ ។ ទើបនាងនៅមាន ភាពស្រពិចស្រពិល ។

តារាស្រីវ័យក្មេង មានសម្រស់ស្រស់ ឆើតឆាយ បែបយុវវ័យរូបនេះ បានប្រាប់ឲ្យដឹងថា "ខ្ញុំដឹងថាការចូល ប្រឡូកសិល្បៈដំបូងៗ តែងតែគេចមិនផុតទេ សម្រាប់ព័ត៌មាន ថាតារាស្រីរូបនេះ រូបនោះ មានស្នេហាលួចលាក់ ជាមួយអ្នកមាន តែដោយឡែក សម្រាប់ខ្ញុំ ខ្ញុំតាំងចិត្តថា ខ្ញុំនឹងបដិសេធន៍ឲ្យបាន ព្រោះខ្ញុំមិនចង់ទាក់ទង ជាមួយស្វាមី របស់គេនោះទេ ទោះជាបុរសនោះ មានទ្រព្យសម្បត្តិស្តុក ហើយយករបស់ទំនើបៗ ស៊ីវិល័យ ឬ ក៏វីឡា មកឲ្យខ្ញុំ ក៏ដោយ ក៏ខ្ញុំឆ្លើយ បដិសេធដែរ"។

កញ្ញា No More បានប្រាប់ឲ្យដឹង បន្ថែមទៀតថា នាងមិនចង់ធ្វើជា ស្រីកំណាន់ របស់អ្នកណាម្នាក់ឡើយ ព្រោះថានាងជាមនុស្សស្រី ដូច្នេះយល់ពីអារម្មណ៍ របស់មនុស្ស ស្រីដូចគ្នា ។ ទើបនាងមិនចង់ ធ្វើឲ្យអ្នកណាក្តៅក្រហាយ ដោយសារនាងឡើយ។ ម្យ៉ាងទៀត បេះដូងនាង គឺប្រាថ្នា ចង់ បានតែបុរស ដែលនៅលីវតែប៉ុណ្ណោះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល