(ចិន)៖ ក្មេងប្រុសវ័យ ជំទង់អាយុ១៦ឆ្នាំម្នាក់ រស់នៅប្រទេសចិន ដែលចង់ឈ្នះប្រាក់ចំនួន ៣០ ដុល្លារ ពីការលេងល្បែងភ្នាល់គ្នាមួយ ទីបំផុតបែរជាត្រូវចំណាយប្រាក់ អស់រាប់ពាន់ដុល្លារ បង់ថ្លៃសេវា និងថ្នាំពេទ្យបន្ទាប់ពីរងការឈឺចាប់ ដោយសារលេបម្ជុលខ្ទាស់ និងរុញចុងក្បាលប៊ិចចំនួនបី ចូលរន្ធផ្ចិតពោះ។

Wang Chuan ត្រូវបានគ្រូពេទ្យធ្វើការ ព្យាបាលយ៉ាងលំបាក ព្រោះវាអាចប៉ះពាល់ដល់ពោះវៀន ដែលពីដំបូងគ្រូពេទ្យបានឲ្យថ្នាំបញ្ចុះ ដើម្បីយកម្ជុលចេញសិន ទើបចំណាយពេល៤ម៉ោងទៀត ទាញយកចុងក្បាល ប៊ិចចេញពីរន្ធផ្ចិតពោះ ប៉ុន្តែទម្រាំព្យាបាលរួច ត្រូវប្រើពេលវេលាយូរម៉ោង និងមានការពិបាកបន្តិច។

គ្រូពេទ្យចាត់ទុកថា ពិតជាសំណាងហើយដែល Chuan មិនរងគ្រោះថ្នាក់ដល់ជីវិតហើយពួកគេនិយាយថា មិនគួរគ្រាន់តែប្រាក់៣០ ដុល្លារ ក្មេងប្រុសរូបនេះ ហ៊ានប្រថុយ លេងល្បែងភ្នាល់ងាយរងគ្រោះថ្នាក់ ដូច្នេះទេ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង