កីឡាករបាល់ទាត់ជើងចាស់របស់ប្រទេសប្រេស៊ីល បេឡេ (Pele)មានការមន្ទិលសង្ស័យ
អំពីការចាត់ទុកកីឡាករ Lionel Messi គឺជាកីឡាករល្អបំផុតនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់។
កីឡាករដ៏ឆ្នើមរបស់ Barcelona ត្រូវបានគេរាល់គ្នាចាត់ទុកថាជាកីឡាករដែលលេងល្អ
បំផុតនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ប៉ុន្តែចំពោះ បេឡេ ដែលជាអតីតកីឡាករដ៏ឆ្នើមរបស់
ប្រេស៊ីលនឹងត្រូវបានគេទទួលស្គាល់មកដល់សព្វថ្ងៃនេះបានចោទសួរអំពីការលេងជា
លក្ខណៈអន្តរជាតិរបស់កីឡាករសញ្ជាតិ អាហ្សង់ទីន Messi។
គាត់ត្រូវបានកាសែត The Sun ដកស្រង់សំដីថា "កីឡារករដ៏ល្អបំផុតនោះគឺត្រូវអោយតំលៃ ទៅលើការលេងរបស់គេនៅក្នុងការប្រកួតបាល់ទាត់ពិភពលោក(World Cup)។"
បេឡេក៏បានអោយឧទាហរណ៍ អំពីការលេងរបស់ Messi អោយក្រុម Barcelona ដែលគាត់ ពិតជាលេងបានល្អបំផុត, ប៉ុន្តែសំរាប់ការលេងអោយក្រុមជំរើសជាតិ អាហ្សង់ទីនវិញគឺមាន ការខុសប្លែកគ្នាទាំងស្រុង។
"បើប្រៀបធៀបជាមួយនឹងកីឡាករ Zidaneវិញគឺរូបលោកបានឈ្នះការប្រកួតបាល់ទាត់ពិភព លោកនៅស្ថិតនៅក្នុងកំពូលកីឡាកររយះពេល១៥ឆ្នាំ។ គាត់ទទួលបានជោគជ័យជាងMessi ឆ្ងាយណាស់។ កីឡាករឆ្នើមមុនៗ Zidane មានដូចជា Johan Cruyff, Franz Beckenbauer ,
Michel Platini នឹង Bobby Moore ដែលសុទ្ធសឹងជាអ្នកដែលឈ្នះការប្រកួតនៅ World Cup។
Pele គឺជាកីឡាករដែលទទួលបានជោគជ័យបំផុតនៅក្នុងអាជីពរបស់លោកដែលរកគ្រាប់បាល់
បាន ១,២៨១គ្រាប់ ក្នុងការប្រកួតចំនួន ១,៣៦៣លើក ហើយឈ្នះ WorldCup ចំនួន៣លើក៕
ដោយ
វឌ្ឍនា