CamNews

វេជ្ជបណ្ឌិត ៖ ទារិកាក្នុងផ្ទៃ អាចរស់បាន ត្រឹមតែ ២ ថ្ងៃ ព្រោះគេមានមុខពីរ ខួរក្បាលពីរ តែខ្លួន តែមួយ

ស្ទើរតែមិនគួរអោយជឿ ៖ បើទោះជាមានសេចក្តីរាយការណ៍​ ថាកូនជិតគ្រប់ខែ របស់ខ្លួន ពេល កើតមក គេអាចរស់បានត្រឹមតែ ២ ថ្ងៃក៏ដោយចុះ ក៏ស្រ្តីជាម្តាយ នៅតែសម្រេចចិត្តថាទុកគេ និង ប្រសូត្រចេញមកអោយទាល់តែបាន ជាជាងរំលូតគេចោល នេះបើយោងតាមការដកស្រង់អត្ថ បទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ដឹមីរ័រ​ ។

ចលករដែលអាចអោយក្រុមវេជ្ជបណ្ឌិត និយាយយ៉ាងដូច្នេះបាន (ទារិកា អាចរកបានត្រឹមតែ ពីរ ថ្ងៃតែប៉ុណ្ណោះ បន្ទាប់ពីថ្ងៃកើត) ក៏ព្រោះតែ ក្រោយពីការស្កេន ទើបរកអោយឃើញថា ទារិកាតូច ដែលនៅក្នុងផ្ទៃរូបនោះ គេលើសកាយសម្បទា ពីទារកដទៃ ពោល គេមានក្បាលពីរ ខួរក្បាលពីរ តែខ្លួនប្រាណតែមួយទេ ។

បើទោះជាមានសេចក្តីរាយការណ៍ យ៉ាងដូច្នេះ ក៏ដោយចុះ គូស្វាមីភរិយាឈ្មោះ Renee និង Simon Howie ជាពលរដ្ឋរស់នៅក្នុងក្រុង ស៊ីដនី ប្រទេស អូស្រ្តាលី នោះ ក៏នៅតែសម្រេចចិត្ត ដដែល ពោល ក្រៅអំពីការរំលូតចោល គេច្បាស់ណាស់ទុកកូនតូចរូបនោះ និងប្រសូត្រគេតាម លក្ខខ័ណ្ឌធម្មជាតិ ។

ខណៈមានកិច្ចសម្ភាសន៍ ពីសំណាក់បុរសស្រ្តីជាម្តាយ និងឪពុក នោះ  ពួកគេបញ្ជាក់អោយដឹង ថា  ៖ ច្បាស់ណាស់ យើងពិតជាមិនដាច់ជិតសម្លាប់គេ (រំលូត) ដោយគេពុំទាន់បានចាប់កំណើត នោះទេ តែយើងបានសម្រេចចិត្ត កើតគេមក បើទោះជាគេត្រូវស្លាប់ទៅវិញ ក៏ដោយចុះ ធ្វើម៉េច បើនេះគឺជាលក្ខខ័ណ្ឌធម្មជាតិ ដែលមិនអាចខ្វះបាន ។ បើទោះជាមានរយៈពេល ត្រឹមតែ​២ ថ្ងៃ ពួកយើងនៅតែគោរព អាណិត ស្រឡាញ់គេដដែល ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដឹមីរ័រ