ភ្នំពេញ ៖ នគរបាល ព្រហ្មទណ្ឌនិងកម្លាំង នគរបាលប៉ុស្ដិ៍ជើងឯក នៃអធិការដ្ឋាននគរ បាលខណ្ឌដង្កោ បាន ប្រើពេលប្រមាណ២០ នាទី ដេញប្រផាប់ចាប់ប្រភីង ជនល្មើសពីរ នាក់ ក្រោយពីធ្វើសកម្មភាពឆក់កាបូបរបស់ នារី ម្នាក់ បានសម្រេចកាលពីវេលាម៉ោង១២រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅក្នុងទឹកដី សង្កាត់ជើងឯក ។

អធិការនគរបាលខណ្ឌដង្កោ លោក យឹម សុជាតិ ដែលបានដឹកនាំបញ្ជាកម្លាំងបង្ក្រាប ករណីឆក់កាបូបខាងលើនេះ បានបញ្ជាក់តាម ទូរស័ព្ទមកថា ជនល្មើសទាំងពីរនាក់ ត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់ ក្រោយពេលធ្វើសកម្មភាពរួច ហើយបច្ចុប្បន្នយកមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីបន្ដវិធានការតាមនីតិវិធី ។

មន្ដ្រីនគរបាលមូលដ្ឋានខណ្ឌដង្កោ បានបញ្ជាក់ថា ខណៈដែលក្មេងស្រី រងគ្រោះ កំពុងធ្វើដំណើរ តាមដងផ្លូវ នៅម្ដុំជើងឯក ស្រាប់តែលេចមុខជនល្មើសពីរនាក់ ជិះម៉ូតូវីវ៉ាមួយគ្រឿង មកឆក់កាបូបបានសម្រេច រួចគេចខ្លួន ។

ភ្លាមៗនោះ ដោយមានការស្រែកឆោឡោពីរងគ្រោះ កម្លាំងនគរបាល ដែលយាមប្រចាំការនៅក្បែរនោះ បាននាំគ្នាជិះម៉ូតូដេញតាម ហើយឃាត់ខ្លួនបានជនល្មើសម្នាក់ រួចមកបន្ដទៅចាប់ខ្លួនជនល្មើសម្នាក់ទៀត ។

មន្ដ្រីនគរបាល ព្រហ្មទណ្ឌខណ្ឌដង្កោ បានបញ្ជាក់ថា ក្មេងស្រីរងគ្រោះឈ្មោះ គួក វ៉ាន់ស្រីលីន អាយុ១៧ឆ្នាំ ស្នាក់នៅ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ដោយឡែក ជនសង្ស័យទាំងពីរនាក់ ទី១ ឈ្មោះ កែវ មុនី អាយុ១៨ឆ្នាំ រស់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងទី២ ឈ្មោះ គយ សុរ៉េត អាយុ១៨ឆ្នាំ មុខរបរមិន ពិតប្រាកដ ស្នាក់នៅ ក្នុងវត្ដមហាមន្ដ្រី សង្កាត់ អូរឡាំពិក ខណ្ឌចំការមន។

ផ្ដល់សិទ្ធដោយ ៖ ដើមអម្ពិល