ព័ត៌មានអន្តរជាតិ ៖ បុរសវ័យ ៣៩ ឆ្នាំម្នាក់ ត្រូវបានមន្រ្តីមានសមត្តកិច្ច នាំខ្លួនទៅកាន់តុលាការកំពូល សហរដ្ឋអាមេរិក ខណៈគាត់ រងការចោទប្រកាន់ ពីបទ បើកការវាយប្រហារ បាញ់បោះ និងដុត ស្ថាន កុងស៊ុល ចិន មានមូលដ្ឋាន នៅក្នុងក្រុង សាន់ហ្វ្រាន់ស៊ីសកូ កាលពីថ្ងៃ ១ មករា កន្លងទៅនេះ នេះបើ យោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស៊ិនហួរ ។

គួរបញ្ជាក់ផងដែរថា ជនជាប់ចោទរូបនេះ មានឈ្មោះថា Feng Yanfeng ជាពលរដ្ឋអាចិន្ត្រៃយ៍រស់នៅ ប្រទេសនេះ ។ យ៉ាងណាមិញ ការចាប់ឃាត់ខ្លួន អាចធ្វើទៅបាន បន្ទាប់ពីគាត់បានចូលខ្លួនទៅសារ ភាពដោយខ្លួនឯងផ្ទាល់ ពោលគឺ ទៅសារភាព នៅឯស្នងការប៉ូលីសក្រុង ថាគាត់ពិតជា បានបើកការ វាយប្រហារ លើកនោះ ពិតប្រាកដមែន ។

គួរបញ្ជាក់ផងដែរថា បុរសដែលជាជនចាប់ចោទរូបនេះ រងនូវការចោទប្រកាន់ពីករណី ក្នុងនោះរួម មាន ការដុតបំផ្លាញ និង ធ្វើអោយខូចខាត ទ្រព្យសម្បត្តិ រដ្ឋាភិបាលបរទេស ជាដើម ។ នៅក្នុងសេច ក្តីថ្លែងការណ៍ កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ អគ្គនាយកដ្ឋាន ស្ថានកុងស៊ុលចិន ប្រចាំក្រុង សាន់ហ្វ្រាន់ ស៊ីសកូ នឹងបន្តកៀកប្រកិតជាប់ តាមដាន ករណីវាយប្រហារលើកនេះ ក៏ដូចជា មូលហេតុ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ