CamNews

កម្ពុជា៖ ស្លាប់​និង​រង​របួស៣៤​នាក់ ក្នុងករណី​គ្រោះ​ថ្នាក់​ ចរាចរណ៍​ នៅថ្ងៃទី១៨ តុលា

​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​១០​លើក ​កើត​ឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា នៅថ្ងៃទី១៨ តុលា ឆ្នាំ
២០១២ កន្លងទៅ បានបណ្ដាលអោយមាន​មនុស្ស​ស្លាប់​ និង​រង​របួស​ ចំនួន ៣៤​នាក់។

នា​យក​ដ្ឋាន​សណ្តាប់​ធ្នាប់ នៃ​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ​បានឲ្យ​ដឹងថា មាន​មនុស្ស​២​នាក់
បាន​ស្លាប់ខណៈដែលមានអ្នករង​របួស​ធ្ងន់​ ២៣​នាក់ និង​ស្រាល​៩​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​
កើត​ឡើង​១០​លើក​ នៅថ្ងៃ​ទី​១៨ តុលា​នេះ។

នៅក្នុងគ្រោះ​ថ្នាក់​ចរា​ចរណ៍​ខាង​លើ បង្ក​ឲ្យ​ខូច​ខាត យាន​យន្ត​សរុប​១៩​គ្រឿង ក្នុង​នោះ​ម៉ូតូ​៨​
គ្រឿង រថយន្ត​ធុនស្រាល​៨​គ្រឿង រថយន្ត​ធុន​ធ្ងន់​១​គ្រឿង និង​យាន​ផ្សេង​ៗ​២​គ្រឿង ។ ​មូល​ហេតុ​
ដែល​បណ្តាល​ឲ្យមាន​គ្រោះថ្នាក់ ​គឺមក​​ពី​ល្មើស​ល្បឿន​៥​លើក មិន​គោរព​សិទ្ធិ​១​លើក មិន​ប្រកាន់
​ស្ដាំ​៣​លើក បត់​គ្រោះថ្នាក់​១​លើក ថ្មើរ​ជើង​១​នាក់ និង​គ្រោះ​ថ្នាក់​មិន​ពាក់​មួក​សុវត្ថិភាព ៤​នាក់ ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ PL