តើអ្នកដឹងទេ ការញុំាផ្លែឈើអាចជួយលាងជំរះជាតិពុលក្នុងខ្លួន និង ធ្វើរាងកាយរបស់យើង
មានសុខភាពល្អ។ ខាងក្រោមនេះ ជាប្រភេទផ្លែឈើ ដែលជំនួយដល់សុខភាពរបស់យើង!

១. ប៉ោម៖ ជាផ្លែឈើដ៏ល្អបំផុតសម្រាប់កម្ចាត់ជាតិពុលចេញពីរាងកាយ ។ ផ្លែប៉ោមមានសារ
ធាតុសំខាន់ៗ ជាច្រើនប្រភេទ ដូចជា បេតាឃែរ៉ូទីន វីតាមីនC និង ជាតិ សរសៃ (ធិបរេ)មួយ
ប្រភេទដែល រលាយក្នុងទឹក មានឈ្មោះថា ផេក ទីន (Pectin) សារធាតុនេះ អាចជួយកម្ចាត់
ជាតិពុល និង ការពារមិនឲ្យ ប្រូតេអ៊ីនក្នុងពោះវៀន ស្អុយរលួយ។ ផ្លែប៉ោមមានកាកសរសៃ
ច្រើន ដែលដើរតួជាអ្នកសម្អាត ពោះវៀន ថ្លើម និង ប្រព័ន្ធរំលាយអាហារ បានយ៉ាងល្អ។

២. ឪឡឹក៖ ឪឡឹកមានឥទ្ធិពលជួយបញ្ចេញទឹកនោម និង លាងសម្អាតប្រពន្ធទឹក ឲ្យដំណើរ
ការបានយ៉ាងប្រសើរ។ ក្រៅពីនេះ ឪឡឹកក៏អាចប្រើ ជាថ្នាំព្យាបាលដំបៅក្នុងក្រពះ ជាអាហារ
កាត់បន្ថយសម្ពាធឈាម និង ធ្វើឲ្យស្រួលពោះវៀនដំណើរការបានល្អផងដែរ ។

៣. ទំពាំងបាយជូរ៖ ជាសារធាតុលាងជម្រះស្បែក ថ្លើម ពោះវៀននិងតម្រងនោមដោយផ្ទាល់
ទំពាំងបាយជូរ ក៏អាចផ្ដល់នូវថាមពល អាចជំនួយឈាម និង បង្កើនកោសិកាក្នុងរាងកាយ។

៤. ម្នាស់៖ មានអង់ហ្ស៊ីមប្រូមេលីនខ្ពស់ ជួយធ្វើឲ្យកាកសំណល់ ដែលជាប្រូតេអ៊ីនបំបែកខ្លួន
បានលឿន។ ម្នាស់ក៏មានមុខងារព្យាបាលជងឺ្ងរលាកក្នុងផ្លូវអាហារ ជួយក្នុងការព្យាបាលផ្នែក
ផ្សេងៗ ដែលសឹករិចរឹល និង ជួយកម្ចាត់សំបោរ ។

៥. ល្ហុង និងស្វាយ៖ ជាប្រភេទផ្លែឈើ មានលក្ខណៈស្រដៀងគ្នា មានអង់ហ្ស៊ីមឈ្មោះ ប៉ាប៉េន
មានលក្ខណៈស្រដៀងនឹងអង់ហ្ស៊ីមផេបហ្ស៊ីនក្នុងក្រពះអាហារដែរ។ ដូច្នេះទើបវាជួយឲ្យកាក
សំណល់ ដែលជាប្រូតេអ៊ីនបំបែកខ្លួនបានលឿនដូចប្រូមេលីនដែរ។ ទាំងល្ហុង និងស្វាយសុទ្ធ
តែល្អ ទាំងអស់ក្នុងការ សម្អាតពោះវៀន និងជួយរំលាយអាហារ ។

ដោយៈ វណ្ណៈ
ប្រភពៈ lookingtoday