ភ្នំពេញៈ តារាសម្តែង និងពិធីការិនីកូនមួយ សាច់ម៉ដ្ឋរលោង រូបសម្រស់កាន់តែលេចធ្លោរទេ្វដង អ្នកនាង សុខ សោម៉ាវត្តី ធ្លាប់បានសម្តែងរឿងដោយមានបញ្ចូល គ្រប់រសជាតិជីវិត ឈុតស្នេហា ឈុតកំប្លែង ឈុតជាកូនក្រមុំស្រុកស្រែក្នុងរឿងជាច្រើន ឲ្យស្ថានីយទូរទស្សន៍បាយ័ន និងផលិតកម្ម ជាច្រើន។ ប៉ុន្តែស្ទើរតែគ្រប់រឿងនាងសម្ដែង គេមិនសូវឃើញតួស្រីម្នាក់នេះថតឈុតឆាកស្នេហា ផ្អែមល្ហែម ឱបថើប បបោសអង្អែល បែបស្រើបស្រាលខ្លាំងនោះទេ ព្រោះតែនាងធ្លាប់ប្រាប់ថា នាង មានការខ្លាចរអាមិនហ៊ានថតឈុតនោះឡើយ ។រហូតមកដល់ពេលនេះ បើទោះបីជានាងមានប្តី មាន កូន ទៅហើយក្ដី ក៏នាងនៅតែខ្លាច ឈុតឱបថើបសិ្នទ្ធស្នាលខ្លាំង ជាមួយតួប្រុសដដែល ។

អ្នកនាង សុខ សោម៉ាវត្តី បន្ទាប់ពីរៀបការ សាងគ្រួសារ ជាមួយកូនប្រុសអតីតស្នងការ រាជធានីភ្នំពេញ រួចមក នាងសម្រាលបានកូនស្រីម្នាក់ ជាចំណងដៃអាពាហ៍ពិពាហ៍ និងធ្វើឲ្យម្តាយឪពុកក្មេក កាន់តែ ស្រឡាញ់យកចិត្តទុកដាក់ លើកូនប្រសារស្រីរូបនេះទ្វេដង ហាក់ក្លាយខ្លួនជាជំទាវតូចម្នាក់ រស់នៅលើ ទ្រនំស្តុក្ភស្តម្ភ មានសំណាងដាច់ឆ្ងាយពីតារាស្រីដទៃ។ តែបើទោះជា សុខ សោម៉ាវត្តី រស់នៅយ៉ាង
សុខស្រួល ជាមួយស្វាមីនៅភូមិគ្រឹះតម្លៃរាប់ម៉ឺនដុល្លារ ជិះឡានថ្លៃៗ យ៉ាងណាក៏ដោយ សម្រាប់តារា សម្តែង និងជាពិធីការិនី សំឡេងផ្អែមរូបនេះ នៅតែវិលមកចាប់អាជីពចាស់វិញ ដោយមិនបានសម្ញែង ភាពហ៊ឺហារ ស៊ីវិល័យ ពីអ្វីដែលនាង និងគ្រួសារមាននោះទេ ។

តួឯកស្រីក្នុងរឿង “ភូមិខ្ញុំស្រស់ឆើតឆាយ” អ្នកនាង សុខ សោម៉ាវត្តី បានប្រាប់ LookingTODAY ដោយ ផ្ទាល់ នៅក្នុងកម្មវិធីក្រុងពាលីត្រៀមថតរឿង “ក្រឡអីហ្នឹង!”ថា ចាប់តាំងពីនាង វិលមកចាប់អាជីព សិល្បៈវិញ សង្កេតឃើញថា នៅតែមានការគាំទ្រសម្រាប់រូបនាង។ ជាក់ស្ដែង រាល់ថ្ងៃនាងរវល់ច្រើន ជាមួយការងារទាំងការថតស្ពត ពិធីការិនី ថតរឿង២បន្តបន្ទាប់ ដោយរឿងទី១ “អស្ចារ្យណាស់ប្តីខ្ញុំ” និងរឿងទី២ “ក្រឡអីហ្នឹង” ដោយសម្ដែងជាតួឯក ជាមួយលោក ជា សុវណ្ណនរាហ៍។

សុខ សោម៉ាវត្តី បានប្រាប់ឲ្យដឹងថា ការវិលមកចាប់អាជីពសិល្បៈជាថ្មីម្តងទៀតនេះ ខាងក្រុមគ្រួសារ និងស្វាមីរបស់នាងមិនជំទាស់ ឬហាមឃាត់អ្វីឡើយ “ប្តីរបស់ខ្ញុំគាត់មិនបាន ហាមឃាត់ទេ ព្រោះ ដោយហេតុ ថាកំណើតស្នេហាខ្ញុំ និងប្តីក៏កើតឡើង ដោយសារសិល្បៈដែរ។ខ្ញុំក៏ស្រឡាញ់សិល្បៈខ្លាំង ដូច្នេះហើយគ្រួសារនិងប្តីខ្ញុំ គាត់មិនហាមខ្ញុំឲ្យប្រឡូកសិល្បៈទេ។ ប៉ុន្តែខ្ញុំមិនចង់ថត មានភាពសិ្នទ្ធ ស្នាល ហួសហេតុ ជាមួយបុរសណាទេ ដឹងស្រាប់ហើយតាំងពីខ្ញុំនៅខ្លួនមួយ រហូតខ្ញុំមានស្វាមី គឺដូចគ្នា។ ម្យ៉ាងខ្ញុំគិតថា វាមិនស័ក្តិសមដូចគ្នា ពេលនេះខ្ញុំមានប្តី មានកូនមិនអាចធ្វើអ្វី តាមចិត្តទេ ”។

ជាមួយគ្នានោះ តារាសម្តែងកូនមួយ អ្នកនាង សោម៉ាវត្តី បានបង្ហើបប្រាប់ឲ្យដឹងថា “កន្លងមក កាលពី ខ្ញុំមិនទាន់មានប្តី រាល់ការសម្តែង ឈុតឆាកស្នេហា ផ្អែមល្ហែម ឱបរឹតអី.. គឺខ្ញុំខ្លាចមិនសូវហ៊ានថតទេ ។ រហូតមកដល់ពេលនេះ បើទោះជាខ្ញុំមានប្តីមានកូនក៏ដោយ ក៏ខ្ញុំដូចជានៅតែខ្លាចឈុត ទាំងអស់នេះ មិនហ៊ានថតដដែល ។ ចំណែងអ្នកដឹកនាំរឿង ក៏គាត់ដឹងសស្រាប់ហើយដែរ.. ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល