ព័ត៌មានអន្តរជាតិ ៖ ក្រុមមន្រ្តីប៉ូលីស ក៏កំពុងតែធ្វើការតាមដានស៊ើបអង្កេត ពាក់ព័ន្ធ នឹងករណី ស្លាប់សិស្ស ប្រុសវ័យ ១៦ ឆ្នាំម្នាក់ នៅឯ ប្រទេស សឹង្ហបុរី កាលពី ថ្ងៃច័ន្ទ កន្លងទៅ នេះបើយោង តាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស channelnewsasia ។

គួរបញ្ជាក់ផងដែរថា បេក្ខភាព ដែលជា សិស្សមកពី អនុវិទ្យាល័យ Tanglin Secondary School បានដួល សន្លប់បាត់បង់ស្មារតី អំឡុងពេល ដែលមានការរត់កីឡាត្រុកៗ ពេលដែលមានការសិក្សា ថ្នាក់អប់រំកាយ កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ ។ ភ្លាមៗនោះ ក៏មានកិច្ចអន្តរាគមន៍ ពីសំណាក់ ក្រុម បុគ្គលិក ប្រចាំសាលា ដោយបានបញ្ជូនគេ ទាំងសន្លប់ ទៅកាន់មន្ទីរពេទ្យ National University Hospital តែដឹងអីថា មិនបានប៉ុន្មានផង សេចក្តីប្រកាសដ៏គួរអោយសោកស្តាយ ពិតជាបានកើត មានឡើង នោះគឺ គេបានស្លាប់បាត់បង់ជីវិត បាត់ទៅហើយ។

គួរបញ្ជាក់ផងដែរថា ក្រុមមន្រ្តីប៉ូលីស បានចាត់ចូលករណីមួយនេះ ជាការស្លាប់មិនធម្មជាតិមួយ "unnatural death" ។ នាយកសាលាលោកស្រី Aini Maarof បានគូសបញ្ជាក់អោយដឹងថា ជនរង គ្រោះដែលបានស្លាប់នោះ គឺជាបុគ្គលមួយរូប ដែលទទួលបានការគោរព ស្រឡាញ់ និងចូលចិត្តពី សំណាក់ លោកគ្រូ អ្នកគ្រូ ក៏ដូចជា មិត្តរួមសាលា ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia