CamNews

រូបចម្លាក់បុរាណ របស់កម្ពុជា នឹងធ្វើមាតុភូមិ និវត្តន៍ នាពេលអនាគត ដ៏ខ្លីខាងមុខនេះ

ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរ សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ កន្លងទៅនេះ បានអះអាងអោយដឹង ថា រូបចម្លាក់បុរាណ របស់ប្រទេសកម្ពុជា ដែលត្រូវបានលួច កាលពីអំឡុងឆ្នាំ ១៩៧២ និងធ្លាប់បាន ដាក់ដេញថ្លៃ  ៣  ដង  កាលពីពេលកន្លងទៅនោះ នឹង មាន   ការបញ្ជូន មកកាន់ប្រទេសខ្មែរវិញ នា ពេលអនាគត ដ៏ខ្លីខាងមុខនេះ នេះបើយោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌ មានបរទេស channelnewsasia ។

សេចក្តីរាយការណ៍ ដដែលបន្តអោយដឹងថា ចម្លាក់ថ្មភក់ មានវត្តមានតាំងពី សតវត្សទី ១០មួយនេះ ត្រូវបានជនអគិលួចយកចេញពី ប្រាសាទ ច័ន្ទ នៅកោះកេរ ប្រទេសកម្ពុជា ដោយនៅក្នុងនោះ មាន ការដាក់លក់ដេញថ្លៃជាលើកដំបូង នៅក្នុងទីក្រុង ឡុងដ៍ ប្រទេសអង់គ្លេសកាលពីអំឡុងឆ្នាំ១៩៧២

លើសពីនេះ ប្រភពបន្តអោយដឹងថា កាលពីអំឡុងខែ មីនា ឆ្នាំ ២០១១ កន្លងទៅនេះ រូបចម្លាក់ខាង លើក៏ធ្លាប់បានដាក់ដេញថ្លៃ នៅក្នុង បុរីញូវយ៉ក សហរដ្ឋអាមេរិក ក៏ប៉ុន្តែ ដំណើរការដេញថ្លៃត្រូវបាន បញ្ឈប់ ខណៈអាជ្ញាធរកម្ពុជា បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ តាមរយៈអង្គការ យូណេស្កូ ។

គួរបញ្ជាក់ថា ក្រោយពីមានកិច្ចពិភាក្សាផ្លូវការ​​    រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ  ខណៈកម្ពុជា មាន ឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្រ្តីជា ប្រធាននោះ បើតាមរបាយកាណ៍ បញ្ជាក់អោយដឹងថា វត្ត មាននៃរូបចម្លាក់បុរាណ របស់ប្រទេសកម្ពុជា    មួយនេះ  នឹងធ្វើមាតុភូមិនិវត្តន៍ នៅអំឡុងខែ មិថុនា ខាងមុខនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia